ព័ត៌មាន

ពាក្យចចាមអារ៉ាមបាននិយាយថាiPhone 6 និងកែឆ្នៃ TouchID ​

image

យើង​បានលឺ​ពាក្យ​ចចាមអារ៉ាម​កាលពីពេល​កន្លងទៅ​បានអោយដឹង​ថា iPhone 6 និង​បាន​ភ្ជាប់​មក​ជាមួយនិង​ប្រព័ន្ធ​fingerprint sensorជាមួយនិង​Apple’s TouchIDហើយ​នាពេល​នេះដែរ​ក៏មាន​របាយការណ៍​ថ្មី​មួយ​បានអោយដឹងថា TSMCគឺ​កំពុងតែធ្វើការ​ទៅលើ​TouchID fingerprint sensorអោយ​ក្រុមហ៊ុន Apple។

TSMC ក៏ត្រូវ​បាន​គេ​និយាយ​ផងដែរ​ថា​ខ្លួន​គឺ​កំពុងតែធ្វើការ​ផលិត​Apple A8 mobile processorថ្មី​មួយ​សម្រាប់​ក្រុមហ៊ុន​ដែល 64-bit mobile processorនេះ​និង​ដាក់​ប​ញ្ចួ​ល​ទៅក្នុង iPhone 6 និង​ត្រូវបាន​គេ​រំពឹងទុក​ថា​និង​ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង iPad Air 2 និង iPad Mini 3។ iPhone 6 , iPad Air 2 និង  iPad Mini 3  ត្រូវបាន​គេ​និយាយ​ទៀត​ដែរ​ថា​ពួកវា​និង​ត្រូវ​បា​ភ្ជាប់​មក​ជាមួយនិងបច្ចេកវិទ្យា​TouchID។

ក្រុមហ៊ុន​Appleបាន​រំពឹងទុក​ថា​និង​ដាក់លក​់ម៉ូ​ដែល iPhone 6 ដែលមាន​ទំហំ4.7អ៊ីង​មុន​ជាមួយនិង iOS 8 និង  Apple iWatch ប្រហែលជា​ខែកញ្ញា​នេះ។ចំណែក​ម៉ូ​ដែល​ដែលមាន​ទំហំ5.5អ៊ីង​និង​ដាក់លក់​បន្ទាប់​ប្រហែលជា​ខែតុលា៕

ប្រភព៖ Gforgames