ព័ត៌មាន

ស្មាតហ្វូន Lumia 630 ផ្តល់ភាពងាយស្រួលដល់ការងារទាំងក្នុងនិងក្រៅការិយាល័យ

image

ប្រព័ន្ធ​ប្រតិបត្តិការ Windows Phone 8.1 នៃ​ស្មា​ត​ហ្វូ​ន Lumia គឺជា​ដំណោះស្រាយ​តែមួយគត់​ដែល​ឆ្លើយតប​ទៅនឹង​អ្វីដែល​ធុរជន​ចង់បាន និង បណ្តា​អ្នកធ្វើ​សេចក្តី សម្រេចចិត្ត​ធុរកិច្ច​ត្រូវការ ។ ដោយមាន​ផ្តល់ជូន​អ្នកប្រើប្រាស់​នូវ​គ្រប់​អ្វីដែល ត្រូវការ​ដើម្បី​បំពេញការងារ​កាន់តែ​វៃឆ្លាត និង​ប្រសើរឡើង, Lumia 630 មានភ្ជាប់​មកជា​មួយ​ស្រាប់​នូវ​កម្មវិធី Microsoft Office និង​អ៊ីមែល Outlook ដែល​ផ្តល់​លទ្ធភាព​ឲ្យ​អ្នកប្រើប្រាស់​ទាំងអស់​បើក​មើល កែប្រែ និង​រក្សាទុក​ឯកសារ​ទាំងឡាយ​នៃ Word, PowerPoint, Excel និង OneNote ដោយមាន​ការប្រែប្រួល​ពី​ទ្រង់ទ្រាយ​ដើម ដូច្នេះ​វា​ជួយ​លើកកម្ពស់ ប្រសិទ្ធភាព​ការងារ ។

លើសពីនេះ គេ​ក៏​អាចដាក់​ឯកសារ​រួមគ្នា​សម្រាប់​ក្រុមការងារ​បើក​តាមរយៈ SharePoint, Office 365 និង OneDrive ប្រកបដោយ​សុវត្ថិភាព​ថែម​ទៀតផង ។ កត្តា​ទាំងនេះ​ធ្វើ​ឲ្យ​កាន់​តែមាន​ភាពងាយស្រួល​ជា មួយ​នឹង​កម្មវិធី Word Flow ដែល​អាច​វាយ​ពាក្យ​បាន​លឿន ដោយ​អាច​យល់ និង​ទាយ​ពាក្យ​ដែល​អ្នកប្រើប្រាស់​ចង់វាយ ។ Lumia 630 មិន​ត្រឹមតែ​ផ្តល់ជូន​នូវ​បទពិសោធន៍​ប្រើប្រាស់​ល្អ​ប៉ុណ្ណោះ​ទេ គឺ​ថែម​មានការ​រចនា​ស្អាត មាន​អេក្រង់ LCD ClearBlack 4.5” និង​អង្គ​ដំណើរការ Quad-core ទៀត ។ ចំណែក​នៅក្នុង Windows Phone Store វិញ​គឺមាន​កម្មវិធី​រាប់ពាន់​រាប់ម៉ឺន​កម្មវិធី​សម្រាប់​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ​របស់​អ្នកប្រើប្រាស់ ៕