ព័ត៌មាន

SIM Free Moto G LTE ត្រូវបានដាក់លក់ក្នុងប្រទេសអង់គ្លេស​

image

ជំនាន់​SIM freeស្មា​ត​ហ្វូ​ន​ម៉ូ​ដែល  Motorola  Moto G LTE គឺ​ត្រូវបាន​គេ​ដាក់លក់​នៅក្នុង​ប្រទេស​អង់គ្លេស​នៅតាម​បណ្តារ​ហាង​មួយចំនួន។ដែល unlocked Moto G LTEនេះ ត្រូវបាន​គេ​ដាក់លក់​ក្នុងតម្លៃ​រាយ​ត្រឹមតែ £155 ក្នុងប្រទេស​អង់គ្លេស​ដែល​ត្រូវបាន​គេ​គិត​ទាំង​ពន្ធ​រូ​ច​ជាស្រេច។

 Moto G LTE ត្រូវបាន​គេ​ឌី​ស្សាញ​ឡើង​ដោយបាន​ភ្ជាប់​មក​ជាមួយនិង​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ចុងក្រោយ​បំផុត​របស់ Googleគឺ Android 4.4 KitKatដែលមាន​អេក្រង់​ធំ​ល្មម​សាក​សម​ត្រឹមតែ 4.5 អាច​ទស្សនា​បាន​រូបភាព​បាន​ច្បាស់​ក្នុង​ក​ម្រឹត1280 x 720ភិ​ច​ស៊ែ​ល។ជាពិសេស​ទៅទៀត​នោះ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​បាន​គ្រប់គ្រង​ដំណើរការ​ដោយ​ជំនាន់​4G នៃ Moto G និង​បំពាក់​មក​ជាមួយនិង​ខួរក្បាល​ប្រភេទ​quad core Qualcomm Snapdragon 400 processor ដែលមាន​ល្បឿន1.2GHz អង្គ​ចងចាំ​RAMទំហំ 1GB ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ 8GB ប្រសិនបើ​អ្នកប្រើប្រាស់​ចង់បាន​ទំហំ​បន្ថែម​វា​ក៏មាន​រន្ធ microSD សម្រាប់​ដោត​នូវ​ម៉េ​មូ​រី​បានដែរ។

បន្ថែម​ទៅទៀត​នោះ Moto G LTE បាន​ភ្ជាប់​មក​ជាមួយនិង​កាមេរ៉ា​មុខក្រោយ ដែល​កាមេរ៉ា​ក្រោយ​មាន​ទំហំ 5មេ​ហ្កា​ភិ​ច​ស៊ែ​ល​ជាមួយនិង​បច្ចេកវិទ្យា flashនិង​auto-focusសម្រាប់​ជំនួយ​ក្នុងការ​រថ​ត​រូបភាព និង​កាមេរ៉ា​មុខ​ទំហំ 1.3 មេ​ហ្កា​ភិ​ច​ស៊ែ​ល។

ប្រភព៖  Unlocked Mobiles ,  Clove