ព័ត៌មាន

កម្មវិធី Avatar របស់ Intel អាច​ប្រើ​លើ iOS និង Android បាន​នៅថ្ងៃនេះ

image

លោកអ្នក​ធ្លាប់​បានដឹងហើយថា ក្រុមហ៊ុន Intel គឺជា​ក្រុមហ៊ុន​ធំ​បំផុត​នៅក្នុង​ពិភពលោក​ដែល​ក្រុម​ហ៊​ន​នេះ​ជា​ក្រុមហ៊ុន​ដែល​បង្កើត chip និង processor សំរាប់​កំ​ព្យូ​ទ័​រ និង​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន។ ហើយថ្មីៗនេះដែរ​ក្រុមហ៊ុន Intel ក៏បាន​ធ្វើការ​បង្កើត​ក​ម្ម​វិធី​ថ្មី​មួយ​ដែក​មាន​ឈ្មោះថា Pocket  Avatar ដែល​អាច​ដំណើរការ​ជាមួយ Android និង iOS នៅលើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន។ កម្មវិធី Pocket  Avatar អនុញ្ញាត​ឲ​អ្នកប្រើប្រាស់​អាចធ្វើ​ការថត​សារ វីដេអូ​ជាមួយ​សំលេង និង​មើលមុខ​គ្នា​បាន។ មុខងារ​និង​លក្ខណៈ​ដែលមាន​នៅក្នុង​avatars រួមមាន Lego characters, Care Bears, Gumby និង Annoying Orange ។ កម្មវិធី avatar ប្រើ​កាមេរ៉ា​ខាងមុខ​របស់​ទូរស័ព្ទ​លោកអ្នក ថត​វីដេអូ សំលេង និង​បង្ហាញមុខ។ លោកអ្នក​អាច​ផ្ញើរ​សារបាន​តាម Twitter, email ឬ SMS បាន៕

 ប្រភព​៖Intel