ព័ត៌មាន

ក្រុមហ៊ុន​Lava គ្រោង​និង​ដាក់​បង្ហាញ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែលXolo WIN Q900s

image

ថ្មី​នេះដែរ​ក្រុមហ៊ុន Micromaxបានធ្វើ​ការដាក់​បង្ហាញ​នូវ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ថ្មី​ដំបូង​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ  Windows Phone 8.1 ដែលមាន​ឈ្មោះថា​Xolo WIN Q900s។ជាមួយនិង​ការ​រចនា​រួប​រាង​សង្ហារ ស្រស់ស្អាត​សាក​សម​ជាមួយនិង​មនុស្ស​សម័យថ្មី ស្មា​ត​ហ្វូ​ន​មួយ​នេះ​បាន​បំពាក់​មក​ជាមួយនិង​អេក្រង់​ទំហំ4.7អ៊ីង​ដែលមាន​ក​ម្រឹត​ភាពច្បាស់1280 x 720 ភិ​ច​ស៊ែ​ល មាន​ខួរក្បាល​ប្រភេទ​quad-core Snapdragon processor ជាមួយនិង​ល្បឿន1.2GHzនិង​អង្គ​ចងចាំ​RAMទំហំ​1GBនៅលើ​បន្ទះ board។

បន្ថែម​ទៅទៀត​នេះ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​បាន​ភ្ជាប់​មក​ជាមួយនិង​ទំហំ​នៃ​ការផ្ទុក​ម៉េ​មូ​រី​ទំហំ 8GB ដែលមាន​ស្រាប់​នៅក្នុង​ម៉ាស៊ីន បន្ថែម​ជាមួយនិង microSD cardសម្រាប់​ដាក់​បន្ថែម​រហូត​ដល់​ទំហំ​32GB កាមេរ៉ា​ក្រោយ​ទំហំ 8មេ​ហ្កា​ភិ​ច​ស៊ែ​សម្រាប់​ថតរូប​ភាព​និង​វីដេអូ កាមេរ៉ា​មុខ​ទំហំ 2មេ​ហ្កា​ភិ​ច​ស៊ែ​ល  WiFi, Bluetoothថាមពល​ថ្ម 1,800 mAh និង​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​Windows Phone 8.1។ចំណែកឯ​កាលបរិច្ឆេទ​នៃ​ការដាក់​បង្ហាញ​ត្រូវបាន​គេ​រំពឹងទុក​ថា​ប្រហែលជា​សប្តាហ៍​ទី​ពីរ​នៃ​ខែក្រោយ​នេះ៕

ប្រភព៖  Xolo ,  PhoneArena