ព័ត៌មាន

Samsung Galaxy Ace 4បានដាក់​បង្ហាញ​ជា​ផ្លូវការ

image

ជាមួយនិង​ការប្រកាស់​ពី​ម៉ូ​ដែល  Samsung Galaxy Core 2 ក្រុមហ៊ុន Samsung ផងដែរ​ក៏បាន​ដាក់​បង្ហាញ​ពី​ឧបករណ៍ Androidផ្សេងទៀត​ដែលមាន​ឈ្មោះថា​Samsung Galaxy Ace 4ដែល​ស្មា​ត​ហ្វូ​ន​មួយ​នេះ​បាន​បំពាក់​មក​ជាមួយនិង​អេក្រង់​ទំហំ 4 អ៊ីង​ប្រភេទ WVGA TFT Display។ Samsung Galaxy Ace 4 និង​មាន​ពីរ​ប្រភេទ​គឺ 3G និង 4G LTE versionsហើយ​ម៉ូ​ដែល​ទាំងពីរ​នេះ​គឺមាន​លក្ខណៈ​ខុសគ្នា​បន្តិច​បន្តួច​តែប៉ុណ្ណោះ។

3G Galaxy Ace 4 និង​មាន​ខួរក្បាល​ប្រភេទ dual core 1GHz processor និង​អង្គ​ចងចាំ​RAMទំហំ​512MB ។ផងដែរ​ក៏បាន​ភ្ជាប់​មក​ជាមួយនិង​ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ​4GB និង​microSD card slotដែ​អាច​បន្ថែម​រហូតដល់​ទំហំ​4GB។

បន្ថែម​ទៅទៀត​នោះ Galaxy Ace 4 3G និង​មាន​ថាមពល​ថ្ម 1,500 mAh battery កាមេរ៉ា​មុខជា​ប្រភេទ​VGA cameraនិង​កាមេរ៉ា​ក្រោយ​ទំហំ5មេ​ហ្កា​ភិ​ច​ស៊ែ​ល។

image

ចំណែកឯ Samsung Galaxy Ace 4 LTE ត្រូវបាន​ឌី​ស្សាញ​ឡើង​ដោយ​ភ្ជាប់​មក​ជាមួយនិង​ខួរក្បាល​ប្រភេទ​dual core 1.2GHz processor អង្គ​ចងចាំ​RAMទំហំ 1GB ម៉េ​មូ​រី​ក្នុង​មា​ស៊ីន​ទំហំ 4GBនិង​microSD card slotសម្រាប់​ពង្រីក​ទំហំ​បន្ថែម។

 Ace 4 LTE និង​មាន​ថាមពល​ថ្ម1,800 mAh battery កាមេរ៉ា​មុខ​ប្រភេទ​VGA camera និង​កាមេរ៉ា​ក្រោយ​ទំហំ5 មេ​ហ្កា​ភិ​ច​ស៊ែ​ល។ ហើយ​ស្មា​ត​ហ្វូ​ន​ទាំងពីរ​ប្រភេទ​នេះ​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.4 Kit Kat៕

ប្រភព៖  Samsung