ព័ត៌មាន

Samsung Galaxy S5 Mini ត្រូវ​បា​ដាក់​បង្ហាញ​ជា​ផ្លូវការ

image

យើង​បានលឺ​ពាក្យ​ចចាមអារ៉ាម​មួយចំនួន​បាន​និយាយ​អំពីរ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​Samsung Galaxy S5 Mini ។ចំណែកឯ​ពេលនេះ​ដែរ​ក្រុមហ៊ុន​Samsungបានបង្ហាញ​ជា​ផ្លូវការ​ពី​ម៉ូ​ដែល​នេះហើយ​ក៏មាន​ពត៌មាន​ល​ម្អិ​ត​ដែល​ទាក់ទង​និង​លក្ខណៈ​របស់​វា​ផងដែរ។

image

ជាមួយនិង​ការ​រចនា Samsung Galaxy S5 Mini  ត្រូវបាន​បំពាក់​មកជា​មួយ​អេក្រង់​ទំហំ 4.5អ៊ីង​ប្រភេទ​Super AMOLED display ដែលមាន​resolution ក្នុង​ក​ម្រឹត 1280 x 720ភិ​ច​ស៊ែ​ល និង​មាន​ខួរក្បាល​ប្រភេទ​quad core 1.4GHz processorជាមួយនិង​អង្គ​ចងចាំ​RAMទំហំ 1.5GB ដែល​រួម​បញ្ចូលមក​ជាមួយ​នូវ​ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ដែលមាន​ស្រាប់​ទំហំ​16GB និង​រន្ធ microSD card ដែល​អាចដាក់​បន្ថែម​ម៉េ​មូ​រី​ខាងក្រៅ​រហូតដល់​ទំហំ​នៃ​ការផ្ទុក​64GB ។

image

បន្ថែម​ទៅទៀត​នោះ Samsung Galaxy S5 Mini ក៏បាន​ភ្ជាប់​មក​ជាមួយនិង​កាមេរ៉ា​មុខក្រោយ។ នៅ​ផ្ទៃ​ខាងមុខ​នៃ​ស្មា​ត​ហ្វូ​ន​មាន​កាមេរ៉ា​ទំហំ2.1 មេ​ហ្កា​ភិ​ច​ស៊ែ​ល​ដែល​អាច​ចាប់យក​ក​ម្រឹត​វីដេអូ full HD video នៅ 1080p។ចំណែកឯ​ផ្នែក​ខាងក្រោយ​បាន​ភ្ជាប់​មក​ជាមួយនិង​កាមេរ៉ា​ក្រោយ​ទំហំ8.0មេ​ហ្កា​ភិ​ច​ស៊ែ​ល​ជាមួយនិង​មុខងារ auto-focus និង​បច្ចេកវិទ្យា LED flashដែល​អាច​ចាប់យក​បានក​ម្រឹត​ខ្ពស់​រហូតដល់​1080p។

image

​លក្ខណៈ​ផ្សេងទៀត​របស់​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែលS5 Miniរួមមាន802.11 a/b/g/n WiFi, NFC, Bluetooth 4.0 LE, USB 2.0,  IR Remote និង A-GPS + GLONASS។ផងដែរ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​ក៏បាន​បំពាក់​មក​ជាមួយនិង​ប្រព័ន្ធ​sensorដែល​រួមមាន​fingerprint sensor ដូច​ទៅ​និង​ម៉ូ​ដែលS5ដែរ បូក​ជាមួយនិង heart rate sensor,  digital compass, ambient light និង proximity sensors។

image

Galaxy S5 Miniនិង​មាន​ពីរ​Versionដែល​មួយ​ជា​ប្រភេទ 3Gនិង​មួយ​ផ្សេងទៀត​គឺ​ប្រភេទ​4G LTE។ស្មា​ត​ហ្វូ​ន​ទាំងពីរ​Versionនេះ​និង​មាន​ថាមពល​ថ្ម 2,100 mAh battery។

ចំណែកឯ softwareវិញ  S5 Mini និង​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​Android 4.4 KitKat, ន​ហើយ​និង​ភ្ជាប់​មក​ជាមួយនិង custom softwareមួយចំនួន​របស់​ក្រុមហ៊ុន Samsungដែល​រួមមាន S Health ជាដើម៕

ប្រភព៖  Samsung