ព័ត៌មាន

លក្ខណៈថ្មីរបស់Android 5.0 L នាំមកនូវស្ថេរភាពថាមពលថ្មរយូរជាងមុន

image

ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​របស់​ក្រុមហ៊ុន​Googleគឺ​Android 5.0 L បាន​នាំមក​ជាមួយនិង​លក្ខណៈ​ថ្មី​មួយចំនួន ដែល​លក្ខណៈ​ទាំងនោះ​រួមមាន​ការបង្កើន​ទៅលើ​ថាមពល​ថ្ម​ដែល​អាច​ប្រើប្រាស់​បានយូរ​ជាង​Android 4.4 KitKat។

image

យោងតាម​បុគ្គលិក​នៅ​Ars Technica ដែល​បានធ្វើការ​តេស​ទៅលើ Android 5.0 L developer previewបានអោយដឹងថា OSនេះ​បាន​ភ្ជាប់​មកជា​មួយ​នូវ​toolsមួយចំនួន​ដែល​ត្រូវបាន​គេ​ឌី​ស្សាញ​ឡើង​ដើម្បី​បង្កើន​នូវ​ថាមពល​ថ្ម​របស់​Android devicesអោយបាន​កាន់តែ​យូរ។ អំឡុងពេល​នៃ​ការធ្វើ​តេស​នោះ​ទៅលើ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​Nexus 5 លោក Ron Amadeo ដែល​មកពី​from Ars Technicaបាន​រកឃើញថា Android 5.0មាន​ថាមពល​ថ្មរ​លើសពី​ជំនាន់​មុន​ដល់​ទៅ35ភាគរយ​ប្រហែល​ជាមាន​ពីរ​ម៉ោង​បន្ថែម​ក្នុងការ​ប្រើប្រាស់​ដែលជា​ការចាប់អារម្មណ៍​ជាខ្លាំង​ពី​សំណាក់​អ្នកប្រើប្រាស់។ជាការ​ពិតណាស់ developer preview នៃ Android 5.0 គឺ​មិនជា​ការសម្រេច​នោះទេ​ប៉ុន្តែ​វា​ទំនងជា OS នេះ​និង​ផ្តល់នូវ​ថាមពល​ថ្ម​យូ​រស​ម្រា​បើ​ឧបករណ៍​Android ៕

ប្រភព៖  Ars Technica