ព័ត៌មាន

Android 5.0 L Preview អាច​ប្រើ​បាន​សម្រាប់​ឧបករណ៍ Nexusបន្ថែម​ទៀតហើយ

 

កាលពី​សប្តាហ៍​មុន​ក្រុមហ៊ុន​Googleបានប្រកាស់  Android 5.0 L  នៅក្នុង​ព្រឹត្តិការណ៍ Google IO ហើយ​ក្រុមហ៊ុន​ក៏បាន​ចេញ Android L  developer preview បើទោះបីជា​softwareនេះ​អាច​ប្រើ​បានតែ​ឧបករណ៍​Nexusមួយចំនួន​ក៏ដោយ​ដែល​រួមមាន Nexus 5 និង 2013 Nexus 7 tablet។

image

នាពេល​ឥឡូវ​នេះដែរ​ក្រុមហ៊ុន​Googleបានធ្វើការ​ប្រកាស់​Android 5.0 L developer preview សម្រាប់​ឧបករណ៍ Nexus បន្ថែម។ ខាងក្រោម​នេះ​គឺជា​តារាង​នៃ​ឧបករណ៍​ដែល​អាច​ប្រើ​បានជា​មួយ Android 5.0Lដែល​រួមមាន​Nexus 4 និង Nexus 7៖

Nexus 7 WiFi (2012)
Nexus 7 LTE (2012)
Nexus 7 WiFi (2013)
Nexus 7 LTE (2013)
Nexus 10
Nexus 4
Nexus 5

Android 5.0 L បាន​ភ្ជាប់​មក​ជាមួយនិង​លក្ខណៈ​ថ្មី​ជាច្រើន​ដែល​រួមមាន​ការ​ឌី​ស្សាញ​ថ្មី​នៃ​ផ្នែក​user interfaceស្រស់ស្អាត​និង​បន្ថែម​នូវ​លក្ខណៈ​ប្រព័ន្ធ​សុ​វត្ថ​ភាព​របស់ Googleដែល​បញ្ចូល​គ្នា​ជាមួយនិង​លក្ខណៈ​មួយចំនួន​ពី​Samsung KNOX។

Softwareនេះ​នាំមក​ជាមួយ APIs ច្រើនជាង5,000កម្មវិធី  quick settings menuថ្មី និង​កម្មវិធីថ្មីៗជាច្រើន​ទៀត។ប៉ុន្តែ​ក្រុមហ៊ុន​Google មិនទាន់​បានផ្តល់​ពី​ពត៌មាន​ជាក់លាក់​ពី​កាលបរិច្ឆេទ​នៅពេលដែល​Android 5.0 Lពី​ចេញផ្សាយ៕

ប្រភព៖  Talk Android