ព័ត៌មាន

ស្មាតហ្វូនម៉ូដែល Nokia Lumia 635Unlocked ត្រូវបានដាក់លក់ក្នុងប្រទេសអង់គ្លេស

image 

កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​យើង​បានលឺ​ពត៌មាន​ពី​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល  Nokia Lumia 635  និង​ដាក់លក់​នៅក្នុង​ប្រទេស​អង់គ្លេស​នៅ​ថ្ងៃទី3ខែកក្កដា​នេះ។ ប៉ុន្តែ​នាពេលនេះ​មាន​អាជីវករ​លក់រាយ​ម្នាក់​បានអោយដឹងថា​ខ្លួន​មាន​ជំនាន់ unlocked version នៅ​កន្លែង​លក់​របស់ខ្លួន​ហើយ​កាលពី​ម្សិលមិញ។

 unlocked Nokia Lumia 635ត្រូវបាន​គេ​ដាក់លក់​នៅក្នុង​ប្រទេស​អង់គ្លេស​នៅ​តម្លៃ £149.99 ស្មើរនិង257.31ដុល្លាសហរដ្ឋអាមេរិកដែល​រួមបញ្ចូល​ទាំង​ថ្លៃ​ពន្ធ​ហើយ​អាជីវករ​ទាំងនោះ​និង​ចាប់ផ្តើម​ធ្វើការ​ដាក់លក់​ទៅអោយ​អតិថិជន​អ្នកប្រើប្រាស់​នៅ​ថ្ងៃ​ម្សិលមិញ​នេះដែរ។

ចំណែកឯ​ការ​ឌី​ស្សាញ​វិញ ម៉ូ​ដែល Lumia 635ដំណើរការ​លើ​ប្រពន្ធ​ប្រតិបត្តិការ Windows Phone 8.1 និង​មាន​ខួរក្បាល​ប្រភេទ​quad core Snapdragon 400 processorដែលមាន​ល្បឿន 1.2GHz។

ផ្សេង​ទៅទៀត​នោះ​រួមមាន​អង្គ​ចងចាំ​RAMទំហំ  512MB  អេក្រង់​ទំហំ 4.5អ៊ីង​ប្រភេទ FWVGA display  ម៉េ​មូ​រី​ទំហំ  8GB ដែល​មា​នៅ​ស្រាប់​នៅលើ​ម៉ាស៊ីន និង មាន​រន្ធ​microSD card សម្រាប់​ទំហំ​បន្ថែម។

ក្រៅពីនេះ​ក៏មាន​ប្រព័ន្ធ​4G LTE  កាមេរ៉ា​ទំហំ5មេ​ហ្កា​ភិ​ច​ស៊ែ​ល​ដែល​ភ្ជាប់​មកជា​មួយ​មុខងារ​auto-focusនិង 4x digital zoom,  Bluetooth 4.0 , WiFi  និង​ថាមពល​ថ្ម 1,830 mAh ដែល​អាច​ប្រើ​បាន​ក្នុង​រយៈពេល 14 ម៉ោង​និង​ទុកចោល​បាន​រហូតដល់ 27 ថ្ងៃ៕

ប្រភព៖  Clove