ព័ត៌មាន

ក្រុមហ៊ុន​Samsungបាន​ប្រាប់​ពី​តម្លៃ​នៃ Samsung Galaxy Ace 4 និង Core 2

image 

កាលពីពេល​កន្លងទៅ​ក្រុមហ៊ុន​Samsung បានធ្វើការ​ប្រកាស់​នូវ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ថ្មី​មួយចំនួន ដែល​រួមមាន​ម៉ូ​ដែល Samsung Galaxy Ace 4 និង  Samsung Galaxy Core 2។នាពេល​នេះដែរ​ក្រុមហ៊ុន​បានដាក់​បង្ហាញ​ពី​តម្លៃ​លក់រាយ​នៃ​ស្មា​ហ្វូ​ន​ទាំងនេះ​នៅក្នុង​ប្រទេស​អឺរ៉ុប។ ដែល​ម៉ូ​ដែល Samsung Galaxy Ace 4  និង​ត្រូវបាន​គេ​ដាក់​លក់រាយ​ក្នុងតម្លៃ €219ស្មើរនិង298.94ដុល្លាសហរដ្ឋអាមេរិក និង​ម៉ូ​ដែល Samsung Galaxy Core 2និង​មានតម្លៃ​រាយ €179 (244.35 ដុល្លា)។

ជាមួយនិង​ការ​រចនា​ម៉ូ​ដែ​លGalaxy Ace 4ត្រូវបាន​បំពាក់​មក​ដោយ​អេក្រង់​ទំហំ 4 អ៊ីង​ប្រភេទ WVGA display និង​ខួរក្បាល​ប្រភេទ dual core 1.2GHz processor។ស្មា​ត​ហ្វូ​ន​មួយ​នេះ​ជា​ម៉ូ​ដែល 4G LTE model ហើយ​ផងដែរ​ក៏មាន​ម៉ូ​ដែល​3G ដែរ​ដែលមាន​ខួរក្បាល​ប្រភេទ dual core 1GHz processor។

លក្ខណៈ​ផ្សេងទៀត​របស់​វា​រួមមាន​អង្គ​ចងចាំ​RAMទំហំ​1GB សម្រាប់ 4G versionនិង 512MB សម្រាប់​3G version ហើយ​ពួកវា​បាន​ភ្ជាប់​មកជា​មួយអង្គ​ផ្ទុក​ម៉េ​មូ​រី​ទំហំ 4GB ដែលមាន​ស្រាប់​នៅក្នុង​ម៉ាស៊ីន​បូក​ជាមួយ​រន្ធ microSD card និង​មាន​កាមេរ៉ា​មុខ​ប្រភេទ​VGA  និង​កាមេរ៉ា​ក្រោយ​ទំហំ5មេ​ហ្កា​ភិ​ច​ស៊ែ​ល។

ចំណែកឯ​ម៉ូ​ដែល Samsung Galaxy Core 2 បាន​បំពាក់​មកជា​មួយ​មិ​ង​អេក្រង់​ទំហំ4.5 អ៊ីង​ប្រភេទ WVGA display ខួរក្បាល​ប្រភេទ quad core 1.2GHz processor អង្គ​ចងចាំ​RAMទំហំ​768MB និង​អង្គ​ផ្ទុក​ម៉េ​មូ​រី​ទំហំ​4GB ។

បន្ថែម​ទៅទៀត​នោះ Galaxy Core 2 មាន​កាមេរ៉ា​មុខ​ប្រភេទ​VGA កាមេរ៉ា​ក្រោយ​ទំហំ 5មេ​ហ្កា​ភិ​ច​ស៊ែ​ល រន្ធ​microSD card  និង dual SIM card slot។ ស្មា​ត​ហ្វូ​ន​ទាំងពីរ​នេះ​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.4 KitKatដូចគ្នា៕

ប្រភព៖  Sammobile