ព័ត៌មាន

លេចធ្លាយពីរូបភាពនិងលក្ខណៈរបស់Nokia Lumia 830

image

កាល​ថ្ងៃ​ម្សិលមិញ​នេះដែរ​មាន​រូបភាព​ស្មា​ត​ហ្វូ​ន​មូ​យ​បានដាក់​បង្ហាញ​លើ​ប្រព័ន្ធ​Onlineដែល​រូបភាព​មួយ​នោះ​ត្រូវបាន​គេ​រាយការណ៍​មក​ថា​គឺជា​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​Nokia Lumia 830។ ដោយ​ស្មា​ត​ហ្វូ​ន​មួយ​នោះ​ប្រហែលជា​និង​ត្រូវបាន​គេ​ដាក់ជំនួស​ម៉ូ​ដែល  Nokia Lumia 820 ហើយ​ឧបករណ៍​មួយ​នេះ​ទំនងជា​និង​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ចុងក្រោយ​បំផុត​របស់​ក្រុម​ហ៊ុ​Microsoft គឺ Windows Phone 8.1។

រូបភាព​នេះ​ដំបូង​គឺ​បាន​លេចឡើង​នៅលើ​គេហទំព័រ​Weibo។អ្វីដែល​មានការ​ចាប់អារម្មណ៍​ទៅលើ​រូបភាព​នេះ​គឺថា​កាមេរ៉ា​របស់​ស្មា​ត​ហ្វូ​ន​មួយ​នេះ​ត្រូវបាន​គេ​ឌី​ស្សាញ​ឡើង​គឺ​ស្រដៀង​ទៅ​និង​ម៉ូ​ដែល​Nokia Lumia 1020។ដោយ Nokia Lumia 1020មាន​កាមេរ៉ា​ទំហំ41មេ​ហ្កា​ភិ​ច​ស៊ែ​ល។ Nokia Lumia 830ផងដែរ​ក៏ត្រូវ​បាន​គេ​និយាយថា​វា​មាន​លក្ខ​ណះ frameធ្វើ​ពី​អាលុយមីញ៉ូម​និង​មាន​ស្រោម​ធ្វើឡើង​ពី​ប៉ូ​លីការ​បូ​ណាត៕

ប្រភព៖  WPCentral