ថេប្ល៊េតម៉ូដែលថ្មី Microsoft Surface Pro 3 ត្រូវបានគេដាក់បង្ហាញកាលពីខែមុន ។ មុនពេលដែលថេប្ល៊េតនេះត្រូវបានគេដាក់បង្ហាញជាផ្លួវការ និង ចេញផ្សាយក៏មានពាក្យចចាមអារ៉ាមបាននិយាយតៗគ្នាពី Microsoft Surface Mini tablet។
មានពាក្យចចាមអារ៉ាមបាននិយាយថា ក្រុមហ៊ុន Microsoft គ្រោងនិងប្រកាស់ពី Surface Mini tabletនៅក្នុងសន្និសិទ BUILD developer របស់ពួកគេ បើទោះបីជាមានរបាយការណ៍មួយបានអោដឹងថាក្រុមហ៊ុនបានធ្វើការផ្លាសផ្តូរចិត្តរបស់គេក៏ដោយ។
នាពេលនេះដែរយោងទៅតាមបណ្តាញ@evleaksបានអោយដឹងថា Surface Mini tabletនិងត្រូវបានគេដាក់បង្ហាញនៅក្នុងរដូវក្តៅនេះដូច្នេះយើងអាចសន្មត់ទុកបានថាវាប្រហែលជាត្រូវបានគេដាក់បង្ហាញក្នុងអំឡុងខែនេះរឺប្រហែលជាខែក្រោយនេះ។
ថ្វីត្បិតតែមិនទាន់មានពត៌មានលម្អិតទាក់ទងនិងលក្ខណៈសម្បត្តិរបស់ Surface Mini tabletនេះ ប៉ុន្តែបើតាមទំហំរបស់ Surface Pro 3 tabletគឺមានទំហំ12អ៊ីងដូច្នេះយើងរំពឹងទុកថាថេប្ល៊េតមួយនេះនិងមានទំហំតូចជាងម៉ូដែល Surface Pro 3 ត្រឹមទំហំប្រហែលជា7 អ៊ីងទៅ8 អ៊ីង។ ផងដែរវាក៏ត្រូវបានគេរំពឹងទុកដែរថាវានិងមានជម្រើសនៃប្រភេទនៃprocessorដូចទៅនិងម៉ូដែលSurface Pro 3ដែរ។
ភ្លាមដែលយើងទទួលបានពត៌មានលម្អិតទាក់ទងនិង Windows Tabletទំហំតូចមួយនេះ និង រូបភាពពិតប្រាកដរបស់វា យើងនិងដាក់បង្ហាញអោយលោកអ្នកបានដឹង៕
ប្រភព៖+ @evleaks