ព័ត៌មាន

Nokia Lumia 930 ត្រូវបាន​ដាក់លក់​ក្នុង​សប្តាហ៍​នេះ

image

នាពេលថ្មីៗនេះ​ក្រុមហ៊ុន​Nokiaបានធ្វើការ​ប្រកាស់​ជា​ពត៌មាន​ថា​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​Nokia Lumia 930និង​ត្រូវបាន​ធ្វើការ​ដាក់លក់​នៅ​ក្នុង​សប្តាហ៍​នេះ​នៅក្នុង​ប្រទេស​មួយចំនួន​ក្នុង​អឺរ៉ុប អាស៊ី និង បណ្តា​ប្រទេស​ជាច្រើន​ទៀត​នៅក្នុង​ពិភពលោក​នេះ។

ជាមួយនិង​ការ​ឌី​ស្សាញ​បែប​បច្ចេកវិទ្យា​ទំនើប Lumia 930 បាន​បំពាក់​មកជា​មួយ​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ចុងក្រោយ​បំផុត​របស់​ក្រុមហ៊ុន Microsoft  ជំនាន់ Windows Phone 8.1 និង មាន​អេក្រង់​ទំហំ5 អ៊ីង​ក​ម្រឹត​បង្ហាញ​ខ្ពស់​ជាមួយនិង​resolutionក្នុង​ក​ម្រឹត 1920 x 1080 ភិ​ច​ស៊ែ​ល។

បន្ថែម​ទៅទៀត​នោះ Lumia 930 បាន​ភ្ជាប់​មក​នូវ​ខួរក្បាល​ប្រភេទ quad core 2.2GHz Snapdragon 800 processor ពី​ក្រុមហ៊ុន​Qualcomm  អង្គ​ចងចាំ​RAMទំហំ​2GB និង​ទំហំ​ផ្ទុក​នៃ​ម៉េ​មូ​រី​កាត​32GBដែលមាន​ស្រាប់​នៅក្នុង​ម៉ាស៊ីន​និង​រន្ធ microSDសម្រាប់​ពង្រីក​ទំហំ​បន្ថែម។ ក្រៅពីនេះ​ក៏មាន​កាមេរ៉ា​ទំហំ​ដល់​ទៅ20មេ​ហ្កា​ភិ​ច​ស៊ែ​ល​ប្រភេទ Nokia PureView camera ដែល​ភ្ជាប់​ជាមួយនិង​បច្ចេកវិទ្យា ZEISS optics , optical image stabilization,  backside illuminated sensorនិង dual LED flash។ ចំណែកឯ​ជម្រើស​ពណ៌​វិញ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​មាន​ពណ៌​ដូចជា ពណ៌​ស ពណ៌​ខ្មៅ ពណ៌​បៃតង និង ពណ៌​ទឹកក្រូច៕

ប្រភព៖  Nokia