ព័ត៌មាន

កាន់តែមានការចាប់អារម្មណ៍ជាមួយនិង iPhone 6

កាលពីពេល​កន្លងទៅ​មាន​ពត៌មាន​លេចលឺ​ជាច្រើន​ដែល​ទាក់ទង​ទៅ​និង​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​iPhone 6 ទាំង​លក្ខណៈសម្បត្តិ​និង​មាន​រូបភាព​មួយចំនួន​ទៀតរបស់វា។

image

ថ្មីៗនេះដែរ​មាន​អ្នក​ឌី​ស្សាញ​ចំនួន​ពីរ​នាក់​គឺ  Tomas Moyano និង  Nicolas Aichino  បានដាក់​គំនិតល្អៗ មួយចំនួន​នៃ iPhone 6 ដែល​ពឹង​ផ្អែកទៅលើ​ពត៌មាន​លម្អិត​ដែល​បាន​លេច​ធ្លាយ ហើយ​ពួកគេ​ក៏បាន​បន្ថែម​អោយដឹង​ទៀត​ដែរ​ពីរូបរាងពិតរបស់ស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុនAppleដែលនិងដាក់បង្ហាញនៅចុងឆ្នាំនេះ។image

ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល iPhone 6គឺ​ត្រូវបាន​គេ​និយាយ​ដែរ​ថា​និង​ត្រូវបាន​គេ​ដាក់​បង្ហាញ​ចំនួន​ពីរ​ទំហំ​ដែល​មួយ​មាន​អេក្រង់​ទំហំ 4.7អ៊ីង និង​មួយ​ផ្សេងទៀត​មាន​អេក្រង់​ទំហំ 5.5អ៊ីង​ហើយក៏​ត្រូវបាន​គេ​រំពឹងទុក​ដែរ​ថា​និង​មាន​ជម្រើស​ពណ៌​ដូច​ទៅ​និង​iPhone 5Sដែរ​ដែលមាន​បី​ពណ៌​ដូចជា​ពណ៌​ប្រាក់ មាស និង ប្រផេះ។

ពត៌មាន​ដដែល​បានអោយដឹង​ទៀត​ដែរ​ថា​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​នេះ​និង​មាន​ទំហំ RAMធំ​ជាង​ម៉ូ​ដែល iPhone 5S និង​មាន​ក្រាហ្វិក​ក្នុង​ក​ម្រឹត​ខ្ពស់ ជាមួយនិង​កាមេរ៉ា​មុខក្រោយ។យើង​រំពឹងទុក​ថា​ក្រុមហ៊ុន Appleនិង​ដាក់​បង្ហាញ​នូវ​ជំនាន់​ថ្មី​នៃ​កាមេរ៉ា​ប្រភេទ​FaceTime HD camera សម្រាប់​កាមេរ៉ា​មុខ​របស់​ស្មា​ត​ហ្វូ​ន iPhoneម៉ូ​ដែល​ថ្មី ចំណែកឯ​កាមេរ៉ា​ក្រោយ​និង​ត្រូវបាន​ធ្វើការ​Update។

image

ដោយ​កាមេរ៉ា​ក្រោយ​និង​ភ្ជាប់​មក​ជាមួយនិង​បច្ចេកវិទ្យា​Electronic Image Stabilizationដែល​និង​មាន​នៅលើ​ម៉ូ​ដែល​ដែលមាន​អេក្រង់ 4.7អ៊ីង រីឯ​ម៉ូ​ដែល​ដែលមាន​អេក្រង់​ទំហំ 5.5អ៊ីង​វិញ​ត្រូវបាន​គេ​និយាយ​ដែរ​ថា​កាមេរ៉ា​ក្រោយ​ជា​ប្រភេទ Optical Image Stabilization។

image

ដូចដែល​ពត៌មាន​ទាក់ទង​និង iOS 8បានអោយដឹងថា​វា​និង​នាំយកមក​ជាមួយ​លក្ខណៈ​ថ្មី​របស់​កាមេរ៉ា​មួយចំនួន​ទៅក្នុង​ឧបករណ៍​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន​Appleនិង​សមត្ថភាព​សម្រាប់​គ្រប់គ្រង​ដំណើរការ​នៃ​កា​កំណត់​នៃ​ឧបករណ៍ iOS ដូច្នេះ​យើង​រំពឹងទុក​ថា​ក្រុមហ៊ុន Apple និងបង្កើតកាមេរ៉ាថ្មីសម្រាប់​ iPhone 6ថ្មីនេះ។

image

ទាក់ទង​ទៅ​និង​ក​ម្រឹត​នៃ​ការបង្ហាញ​resolutionវិញ​ពីមុន​បានអោយដឹងថា​ស្មា​ត​ហ្វូ​ន iPhoneម៉ូ​ដែល​ថ្មី​នេះ​និង​មាន​resolutionក​ម្រឹត 1704 x 960 ភិ​ច​ស៊ែ​ល ដែលជា​ប្រភេទ QHD resolution ដូច្នេះ​ចំពោះ​ម៉ូ​ដែល​ទាំងពីរ​ទំហំ​នេះ​និង​មាន resolutionsខុសគ្នា។

image

យើង​រំពឹងទុក​ថា iPhone 6និង​ដាក់​បង្ហាញ​ជា​ផ្លូវការ​ស្រប​ជាមួយគ្នា​និង​នាឡិការ​ម៉ូ​ដែល​Apple iWatch ដែរ​ដែល​និង​ប្រព្រឹត្តទៅ​នៅក្នុង​ព្រឹត្តិការណ៍​ស​ន្និសិទ​ការ​សែត​ថ្ងៃទី 9ខែកញ្ញា​នេះ និង​ត្រូវបាន​គេ​ដាក់លក់​នៅ​ថ្ងៃទី19ខែកញ្ញា​ខាងមុខនេះ៕

ប្រភព៖  TheTechBlockBGR