ព័ត៌មាន

Android Appsត្រូវបានដាក់បញ្ចូលទៅក្នុងឧបករណ៍​Lumia ទាំងអស់​(ពាក្យចចាមអារ៉ាម)

 

កាលពី​ម្សិលមិញ​នេះដែរ​មាន​ពាក្យ​ចចាមអារ៉ាម​បាន​និយាយតៗគ្នា​ថា​ក្រុមហ៊ុន Microsoft បាននិងកំពុង​ធ្វើការ​នាំយក Android apps ទៅក្នុង​ឧបករណ៍​ស្មា​ត​ហ្វូ​ន Windows Phone របស់​ពួកគេ។ចំណែក​ពេលនេះ​ដែរ​មាន​របាយការណ៍​មួយ​បានអោយដឹងថា​រាល់​ស្មា​ត​ហ្វូ​ន Nokia Windows Phone Lumia និង​អាច​ប្រើ​បានជា​មួយ Android apps។image

ពត៌មាន​ដែល​បានទទួល​ពី Eldar Murtzainបានអោយដឹងថា​រាល់​ស្មា​ត​ហ្វូ​ន Lumia Windows Phoneទាំងអស់​និង​អាច​ប្រើ​បានជា​មួយ Android apps ហើយ​វា​និង​អាច​ធ្វើបាន​តាមរយះ​Virtual Machine។

ផងដែរ​ក៏មាន​ពាក្យ​ចចាមអារ៉ាម​បានអោយដឹង​ដែរ​ថា​ក្រុមហ៊ុន​Microsoftកំពុងតែធ្វើការទៅលើ​ស្មា​ត​ហ្វូ​ន  Nokia Lumia  ដំបូង​របស់ខ្លួន​ដែល​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​Android ហើយ​ក្រុមហ៊ុន​ក៏មាន​Android device ដែលជា Nokia X2 ប៉ុន្តែ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​ឧបករណ៍​នេះ​និង​ក្លាយជា​ឧបករណ៍​ដំបូង​ដែល​ប្រើ​Lumia brand។

ក្រុមហ៊ុន​សង្ឃឹមថា​និង​ធ្វើអោយ​មានការ​ទាក់ចិត្ត​អ្នកប្រើប្រាស់​មានការ​ចាប់​អារម្មណ៍​ជាមួយនិង​ឧបករណ៍​ស្មា​ត​ហ្វូ​ន Windows Phone Lumia ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​Android ។

ប៉ុន្តែ​មិនទាន់បាន​ពត៌មាន​លម្អិត​ទាក់ទង​និង​ពេលវេលា​ដែល Microsoft គ្រោង​និង​នាំយក​Android apps ទៅក្នុង​ឧបករណ៍ Windows Phoneរបស់​ពួកគេ និង ការដាក់​បង្ហាញ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល Lumia Androidរបស់​ពួកគេ ភ្លាមៗដែល​យើង​ទទួលបាន​ពត៌មាន​នេះ យើង​និង​ប្រាប់​អោយ​លោកអ្នក​ដឹង៕

ប្រភព៖  WMPoweruser