យោងតាមរបាយការណ៍ថ្មីដោយធ្វើការស្រាវជ្រាវដោយ ABI បានអោយដឹងថាទូរស្មាតហ្វូន iPhone 5S របស់ក្រុមហ៊ុនAppleគឺជាស្មាតហ្វូនដែលទទួលបានប្រជាប្រិយ៍ជាងគេបំផុតក្នុងចំណោមស្មាតហ្វូនដ៏ទៃទៀតនៅក្នុងពិភពលោក។ ដោយរបាយការណ៍នេះគឺត្រូវបានបញ្ចប់នៅចុងត្រីមាសទីមួយ ដូច្នេះមិនបានរួមបញ្ចូលម៉ូដែលSamsung Galaxy S5ដោយម៉ូដែលនេះមិនទាន់បានបង្ហាញខ្លូនទេនៅពេលនោះទេ។
ស្មាតហ្វូនរបស់ក្រុមហ៊ុនAppleម៉ូដែល iPhone 5Sគឺស្ថិតនៅក្នុងលំដាប់ទីមួយ លេខពីរបានទៅលើEuropean version នៃម៉ូដែលSamsung Galaxy S4 ហើយលំដាប់លេខបីគឺ Galaxy S3 ចំណែកឯលំដាប់លេខបួនគឺ Samsung Galaxy S4 LTE និងលំដាប់ទីប្រាំគឺ 8GB version នៃម៉ូដែល iPhone 5S។
យោងទៅតាមរបាយការណ៍បានអោយដឹងថាក្រុមហ៊ុន Sony, LG និង Xiaomiគឺជាក្រុមហ៊ុនផ្សេងទៀតដែលស្ថិតនៅក្នុងតារាងស្មាតហ្វូនកំពូល 20ឧបករណ៍។
របាយការណ៍នេះបានគ្របដណ្តប់ទៅលើត្រីមាសទីមួយនៃ 2014តែប៉ុណ្ណោះ ហើយយើងក៏ចង់ដឹងដែរពីពត៌មានលម្អិតដែលស្មាតហ្វូនកំពូលទាំងប្រាំដោយរួមបញ្ចូលទាំង Samsung Galaxy S5 ថាតើស្មាតហ្វូនមួយណាដែលទទួលបានប្រជាប្រិយ៍ភាពបំផុតនោះ។
iPhone 5S ត្រូវបានក្លាយជាស្មាតហ្វូនដែលទទួលបានប្រជាប្រិយ៍ភាពបំផុតរបស់ក្រុមហ៊ុនApple ប៉ុន្តែយើងសង្ស័យថាប្រហែលជាមានការផ្លាស់ប្តូរនៅចុងឆ្នាំនេះនៅពេលដែលម៉ូដែល iPhone 6 ត្រូវបានដាក់បង្ហាញ៕
ប្រភព៖ ABI , Patently Apple