ព័ត៌មាន

ឧបករណ៍​ថ្មី hicon Social Braceletកាត់បន្ថយភាពរំខាន(វីដេអូ)

image

ប្រសិនបើ​អ្នកមាន​ប្រព័ន្ធ​បណ្តាញ​សង្គម​ច្រើន​ដែល​វា​និង​តម្រូវអោយ​អ្នកតាមដាន​និង​រវល់​ក្នុងការ​Update និង notificationជា​រៀង​រាល់ពេល។ នៅពេលដែល​អ្នកមានរ​វល់​ធ្វើ​កិច្ចការ​អ្វីមួយ អ្នក​ពិតជា​មិន​ចង់​មានការ​រំខាន​ពី​ពត៌មាន​ទាំងនោះ​នោះទេ។ នាពេល​នេះដែរ​មាន​ឧបករណ៍​ដែល​គួរអោយ​ចាប់អារម្មណ៍​ដែលជា​ប្រភេទ​ឧបករណ៍​ពាក់​ដៃ​ដែល​ត្រូវបាន​គេ​ហៅថា hicon ។

image

ឧបករណ៍​នេះ​ត្រូវបាណ​គេ​ឌី​ស្សាញ​ឡើង​ដោយ​អនុ​ញ្ញា​ត្តិ​អោយ​លោកអ្នក​បន្ថែម រឺក៏ ដកចេញ​នូវ social network iconsដូចជា (Facebook , Twitter, និង បណ្តាញ​សង្គម​ជាច្រើន​ទៀត)។  នៅពេលដែល​អ្នក​បន្ថែម​social network iconsនេះ​ទៅ​វា​និង​អនញ្ញា​ត្តិ​អោយ​អ្នកទទួល​notificationsពី​បណ្តាញ​សង្គម​ដោយផ្ទាល់​នៅលើ​ខ្សែរ​ដៃ​ដែល​ពាក់​នៅលើ​ករ​ដៃ​របស់​អ្នក។

image

ខ្សែរ​ដៃ​នេះ​អាចធ្វើ​ការភ្ជាប់​ទៅកាន់​ស្មា​ត​ហ្វូ​ន​របស់​អ្នក​បាន​ទៀតផង។ ឧ​ទា​រហ​រណ៍ នៅពេលដែល​អ្នក​ទៅណា​និង​ភ្លេច​យក​ទូរស័ព្ទ​របស់​អ្នក​ទៅជា​មួយ​នោះ ខ្សែរ​ដៃ​នេះ​និង​អោយ​សញ្ញា​ទៅ​អ្នក​ជាមិនខាន​ថា​អ្នក​ភ្លេច​ទូរស័ព្ទ​អ្នក​ហើយ។បន្ថែមទៅទៀតនោះឧបករណ៍មួយនេះបានផ្តល់នូវមុខងារជាច្រើនទៀតផងដែ។ ខាងក្រោម​នេះដែរ​ក៏មាន​វីដេអូ​ដែល​បង្ហាញ​ពី​ឧក​រណ៍ hiconមួយ​នេះ៖

ប្រភព៖ Indiegogo