ព័ត៌មាន

Sony Xperia C3 និងត្រូវដាក់លក់ក្នុងខែសីហា​

 

កាលពី​ថ្ងៃ​ម្សិលមិញ​ក្រុមហ៊ុន Sony បានប្រកាស់​ពី​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ថ្មី​មួយ​ដែលមាន​ឈ្មោះថា​Xperia C3។ ប៉ុន្តែ​ក្នុងអំឡុងពេល​ប្រកា​ស់គឺ​មិន​ត្រូវបាន​គេ​ប្រកាស់​លម្អិត​ពី​តម្លៃ​នៃ​ស្មា​ត​ហ្វូ​ន​នេះ​ទេ។

image

នាពេល​នេះដែរ​មាន​ពត៌មាន​មួយចំនួន​ដែល​បានអោយដឹងថា​Sony Xperia C3និង​ត្រូវបាន​ដាក់លក់​នៅក្នុង​អឺ​រុ​ប​នៅ​ខែក្រោយ​នេះ ហើយ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​ត្រូវបាន​គេ​និយាយ​ដែរ​ថា​និង​ត្រូវបាន​ដាក់លក់​នៅក្នុង​តម្លៃ​​ €359 ប្រហែលជា489.94 ដុល្លាសហអាមេរិក ។ ប៉ុន្តែ​តម្លៃ​នេះ​មិនទាន់បាន​បញ្ជា​ក់ដោយ​ក្រុមហ៊ុន​Sonyនៅឡើយ​នោះទេ។

ជាមួយនិង​ការ​ឌី​ស្សាញ​វិញ ស្មា​ត​ហ្វូ​ន​មួយ​នេះ​ត្រូវបាន​គេ​និយាយ​ទៀត​ដែរ​ថា Sony Xperia C3និង​ត្រូវបាន​បំពាក់​មក​ជាមួយនិង​អេក្រង់​ទំហំ 4.4 អ៊ីង ប្រភេទ​IPS HD display ជាមួយនិង resolutionក​ម្រឹត 1280 x 720 ភិ​ច​ស៊ែ​ល ខួរក្បាល​ប្រភេទ quad core Qualcomm Snapdragon processor ផងដែរ​វា​ក៏បាន​ភ្ជាប់​មក​ជាមួយនិង​អង្គ​ចងចាំ​RAMទំហម 1GB  និង ម៉េ​មូ​រី​ដែលមាន​ស្រាប់​ក្នុង​ម៉ាស៊ីន​ទំហំ​8GB ។

កត្តា​ដែរ​គួរអោយ​តក់​សម្គាល់​គឺថា​កាមេរ៉ា ដែល​កាមេរ៉ា​មុខ​មាន​ទំហំ 5មេ​ហ្កា​ភិ​ច​ស៊ែ​ល​ដែល​ត្រូវបាន​គេ​រចនា​ឡើង​យ៉ាង​ពិសេស​សម្រាប់​មុខងារផ្សេង។ ចំណែកឯ​ផ្នែក​ខាងក្រោយ​វិញ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​ត្រូវបាន​បំពាក់​មក​ជាមួយនិង​កាមេរ៉ា​ក្រោយ​ទំហំ8 មេ​ហ្កា​ភិ​ច​ស៊ែ​ល​សម្រាប់​ថតរូប​ភាព និង វីដេអូ។

ផ្នែក​ផ្សេងទៀត​នៃ Xperia C3 រួមមាន​រន្ធ​microSD card slotដែល​អាច​បន្ថែម​រហូត​ដល់​ទំហំ​32GB , WiFi, Bluetoothនិង​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.4 Kit Kat៕

ប្រភព៖  Nowhereelse