Spice Smart Pulse M9010 Smartwatch ត្រូវបាន​ដាក់លក់​ក្នុងតម្លៃ​ត្រឹមតែ $67តែប៉ុណ្ណោះ

 image

ថ្មីៗនេះ​ក្រុមហ៊ុន​Spiceបានធ្វើ​ការដាក់​បង្ហាញ​នូវ​ស្មា​ត​វ៉​ច​របស់ខ្លួន​មួយ​ម៉ូ​ដែល​ក្នុងប្រទេស​ឥណ្ឌា​ដែលមាន​ឈ្មោះថា​Spice Smart Pulse M9010 ដែល​ត្រូវបាន​ដាក់លក់​ក្នុងតម្លៃ​Rs 3,999 រឺ $67 ហើយក៏​ត្រូវបាន​គេ​ជឿជាក់ថា​វា​គឺជា​ស្មា​ត​វ៉​ច​តែមួយគត់​ដែល​បាន​បំពាក់​មក​ជាមួយនិង​ស៊ីម​កាត​នៅក្នុង​ប្រទេស​ឥណ្ឌា។

ក្រៅពី​បន្ថែម​នូវ​ស៊ីម​កាត ទៀតសោត​ស្មា​ត​វ៉​ចមួយ​នេះ​អាច​អនុ​ញ្ញា​ត្តិ​អោយ​លោកអ្នក​ធ្វើការ​ខ​ល​ផ្ទា​ល់ពី​ស្មា​ត​វ៉​ច​របស់គេ​ដោយផ្ទាល់​បន្ថែម​ទៅទៀត​នោះ​វា​បាន​ផ្តល់នូវ  dual-SIM  (2G+2G) connectivityថែម​ទៀតផង។ មិន​ត្រឹមតែ​ប៉ុណ្ណោះ Spice Smart Pulse M9010 អាចធ្វើ​ការភ្ជាប់​ជាមួយនិង​ស្មា​ត​ហ្វូ​ន​ប្រភេទ Android smartphoneដោយ​ប្រើ​ប្រព័ន្ធ Bluetooth និង Bluetooth APK ។

image

ផងដែរ Smart Pulse M9010 smartwatch ត្រូវបាន​បំពាក់​មកជា​មួយ​អេក្រង់​ទំហំ4អ៊ីង ក​ម្រឹត240 x 320ភិ​ច​ស៊ែ​ល​ប្រភេទ touchscreen, កាមេរ៉ា​ទំហំ1.3មេ​ហ្កា​ភិ​ច​ស៊ែ​ល ថាមពល​ថ្ម​420mAh វិទ្យុ (FM radio) ម៉េ​មូ​រី​ទំហំ 8GB នៅលើ​បន្ទះ​បត ហើយក៏​អាច​បន្ថែម​នូវ​ទំហំ​ម៉េ​មូ​រី​ទំហំ​បន្ថែម​បាន​ទៀតផង។ ចំណែកឯ​ថាមពល​ប្រើប្រាស់​វិញ វា​ផ្តល់អោយ​អ្នកប្រើប្រាស់​ដល់​ទៅ180ក្នុង​ក​សារ​និយាយ និង​រយះពេល​ចំនួន​ពីរ​ថ្ងៃ​សម្រាប់ standby។ ប៉ុន្តែ​មិនមាន​ពត៌មាន​ណាមួយ​បានបញ្ជាក់​ពី​កាលបរិច្ឆេទ​ពី​ការដាក់​បង្ហាញ​នៅ​ប្រទេស​ដទៃទៀត​នោះទេ៕

ប្រភព៖  NDTVIBN Live  :  GizChina  :  Liliputing

Leave a Reply

Your email address will not be published. Required fields are marked *