ព័ត៌មាន

ក្រុមហ៊ុន​ Samsung បានធ្វើការ​ប្រកាស់​ពី Samsung Galaxy Apps ថ្មីរបស់ខ្លួន

image

ថ្មីៗនេះ​ក្រុមហ៊ុន​Samsungបានធ្វើ​ការដាក់​បង្ហាញ​ពី​app storeថ្មី​មួយ​ដែល​ក្រុមហ៊ុន​បានអោយ​ឈ្មោះថា​Samsung Galaxy Appsដែល​វា​ត្រូវបាន​គេ​ឌី​ស្សាញ​ឡើង​យ៉ាង​ពិសេស​សម្រាប់​ស្មា​ត​ហ្វូ​ន​និង​ថេ​ប្ល៊េ​ត​ខ្សែរ​ស្រ​ឡាយ Galaxy។

យោងតាម​ក្រុមហ៊ុន Samsungបានអោយដឹងថា​មានកម្ម​វិធី​រាប់រយ​ដែល​ត្រូវបាន​គេ​ដាក់​អោយប្រើ​ន​ប្រាស់​និង​ទាញយក​នៅលើ  Samsung Galaxy Apps storeថ្មី​របស់​ពួកគេ ។ app storeថ្មី​របស់​Samsung គឺ​ត្រូវបាន​គេ​ឌី​ស្សាញ​ឡើង​ដើម្បី​បង្កើន​នូវ​ភាពងាយស្រួល​សម្រាប់​អោយ​អ្នកប្រើប្រាស់​ងាយ​ក្នុងការ​ស្វែងរក​កម្មវិធី​ហើយ​វា​បានរួម​បញ្ចូល​នូវ​លក្ខណៈពិសេស​ចំនួន​បី​ផ្នែក​គឺ​Best Picks, Top App និង For Galaxy។

image

ចំពោះផ្នែក Galaxy បាន​បញ្ចូល​រហូតដល់​បួន​ផ្នែកដែរ​ដូចជា Galaxy Gifts បាន​ផ្តល់នូវ​កម្មវិធី​យាង់​សំខាន់​សម្រាប់​Galaxy devices។ Galaxy Essentials បានផ្តល់ must-have apps សម្រាប់ Galaxy devices។  Apps for Professionals គឺជា​កន្លែង​ដែល​ផ្ទុក​ដោយ​កម្មវិធី​ដែល​ផ្តោតទៅលើ​ពាណិជ្ជកម្ម​និង​សេវា​ផ្សេងទៀត​ដែល​ពោរពេញ​ទៅដោយ utilize នៃ​Galaxy devices។ Galaxy Specials អនុ​ញ្ញា​ត្តិ​អោយ​អ្នកប្រើប្រាស់​ធ្វើការ​ទាញយក​នូវ apps ដែល​ត្រូវបាន​គេ​ឌី​ស្សា​យ៉ាង​ពិសេស​ដោយ​ការប្រើ Samsung SDKs។ អ្នក​អាច​រក​ពត៌មាន​លម្អិត​បន្ថែម​ពី​Samsung Galaxy Apps store នៅលើ​គេហទំព័រ​របស់​ក្រុមហ៊ុន​Samsungផ្ទាល់៕

ក្រុមហ៊ុន ៖  Samsung