ព័ត៌មាន

Apple iWatch និងលក់បានជាងចំនួន 60 លានផលិតផលក្នុងឆ្នាំដំបូង​

នាពេល​បច្ចុប្បន្ន ផលិតផល​ស្មា​ត​វ៉​ច​កំពុងតែ​ទទួលបាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង​ពី​សំណាក់​អ្នកប្រើប្រាស់។ ប៉ុន្តែ​ មានតែ​ស្មា​ត​វ៉​ច​តែ​ប៉ុន្មាន​ម៉ូ​ដែល​តែប៉ុណ្ណោះ​ដែល​បាន​ចរាចរណ៍​លក់​នៅលើ​ទីផ្សារ។ ទោះបីជា​យ៉ាងណាក៏ដោយ ផលិតផល​ដែល​អ្នកប្រើប្រាស់​ភាគច្រើន​កំពុងតែ​រង់ចាំ​នោះ​គឺមាន​តែ​ម៉ូ​ដែល​Apple iWatch រឺ  Moto 360តែប៉ុណ្ណោះ។

image

យោងតាម​របាយការណ៍​ថ្មី​មួយ​ពី​លោក  Morgan Stanley បានអោយដឹងថា ការលក់​នៃ​ផលិតផល  Apple iWatch  ​និង​កើនឡើង​យ៉ាងច្រើន​រហូតដល់ 60 លាន​ផលិតផល​ក្នុង​ឆ្នាំ​ដំបូង។ 

ក្រុមហ៊ុន Apple មាន​អតិថិជន​ស្មោះស្ម័គ្រ​ជាច្រើន ហើយ ភាកច្រើន​នៃ​ពួកគេ​ប្រហែលជា​និង​ទិញ​នូវ​ផលិតផល​ថ្មី​របស់ Appleគឺ​នាឡិកា​ពាក់​ដៃ​ម៉ូ​ដែល iWatch  នៅពេលដែល​ម៉ូ​ដែល​នេះ​ត្រូវបាន​ប្រកាស់​នៅ​ចុងឆ្នាំ​នេះ ។ ដូច្នេះ​ភាពជោគជ័យ​នៃ​ការ​លក់របស់ពួកគេនិងទទួលបាន​រហូតដល់​ចំនួន 60លាន​ផ​លិ​ផល​ក្នុង​ឆ្នាំ​ដំបូង​នេះ​ពិតជា​ភាព​រី​ចំរើន​មួយ​សម្រាប់​ក្រុមហ៊ុន។

កាលពីមុន​មាន​ពាក្យ​ចចាមអារ៉ាម​បាន​និយាយថា និង​មាន​ពីរ​ជំនាន់​នៃ​ឧបករណ៍ iWatch  ដែល​មួយ​ត្រូវបាន​គេ​ឌី​ស្សាញ​ឡើង​សម្រាប់​sport និង fitness ដែលមាន​រូបរាង​លក្ខណៈ​អេក្រង់​រាង​ទ្រវែង​ចតុកោណកែង  និង មួយទៀត​ត្រូវបាន​គេ​និយាយថា​ជា​ជំនាន់ ‘designer’ ដែល​និង​មាន​អេក្រង់​មូល។ Apple iWatch និង​ភ្ជាប់​មកជា​មួយ​ម៉េ​មូ​រី​ដែលមាន​ស្រាប់​ក្នុង​ម៉ាស៊ីន​ទំហំ 8GB ដែល​និង​មាន​តួនាទី​ដូច​ទៅ​និង iPod ដែរ មានន័យថា​អ្នកប្រើប្រាស់​ដែល​ប្រើប្រាស់ iPod សម្រាប់​training រឺក៏ sport ក៏​អាច​ប្រើប្រាស់  iWatch ជំនួស​បានដែរ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ឧបករណ៍​នេះ​ប្រហែលជា​និង​ដាក់បញ្ចូល​ជាមួយនិង iOS 8៕

 ប្រភព៖  FortuneApp Advice