ព័ត៌មាន

Sanko បង្ហាញឧបករណ៍សាកថ្មទូរស័ព្ទជំនាន់ថ្មីមានមុខងារដេញមូស

ថ្មីៗនេះ ក្រុមហ៊ុន Sanko បានបង្ហាញនូវឧបករណ៍សាកថ្មទូរស័ព្ទជំនាន់ថ្មីមានមុខងារដេញមូសម៉ូដែល “USBTMQ5” ដែលត្រូវបានរចនាម៉ូដយ៉ាងស្រស់ស្អាត។

 image

វាមានវិមាត្រត្រឹមតែ 54mm x 100mm x 17mm និងមានទម្ងន់ត្រឹមតែ 79 ក្រាមតែប៉ុណ្ណោះ។ លើសពីនេះទៅទៀត វាប្រើប្រាស់រន្ធដោត USB ដែលស៊ីភ្លើង 5V 1A មានរន្ធដោត​ micro-USB សម្រាប់សាកថ្ម ប្រើប្រាស់នូវអំពូល LED និងមានថ្មប្រភេទ Polymer Lithium ដែលមានកម្លាំងថាមពល 3600mAh។

អ្វីដែលពិសេសជាងនេះទៅទៀត វាមានបីពណ៌សម្រាប់ជ្រើសរើសគឺពណ៌ខៀវ ពណ៌ស និងពណ៌ទឹកក្រូចថែមទៀតផង។ ពេលេនេះ ឧបករណ៍មួយនេះបានដាក់លក់នៅលើទីផ្សារហើយ។

ប្រភព៖ TechFresh