ព័ត៌មាន

Apple iWatch និងត្រូវបានដាក់បង្ហាញបីម៉ូដែលផ្សេងគ្នា (ពាក្យចចាមអារ៉ាម)

 នាពេល​កន្លងទៅ​យើង​ធ្លាប់បាន​លឺ​ពាក្យ​ចចាមអារ៉ាម​ទាក់ទង​នឹង​នាឡិការ Apple iWatchដែល​ពត៌មាន​ចុងក្រោយ​បំផុត​នោះ​គឺថា​ក្រុមហ៊ុន Apple និង​ដាក់​បង្ហាញ​នូវ​នាឡិកា​រពាក់​ដៃ​នេះ​ចំនួន​ពី​version ខុសៗគ្នា​ដែល​មួយ​ជា​ម៉ូ​ដែល​designer iWatch និង មួយ​ផ្សេងទៀត​គឺ sports iWatch។

image

ប៉ុន្តែ​យោងតាម​របាយការណ៍​ថ្មី​មួយ​បានអោយដឹងថា​ក្រុមហ៊ុន Apple និង​ធ្វើ​ការដាក់​បង្ហាញ​នូវ​នាឡិការ iWatch ចំនួន​បី​ម៉ូ​ដែល​ផ្សេងគ្នា ដែល​ម៉ូ​ដែលនីមួយៗនិង​មាន​ទំហំខុសៗគ្នា ដែល​រួមមាន​អេក្រង់​ទំហំ 1.6 អ៊ីង និង​អេក្រង់​ទំហំ 1.8 អ៊ីង។ ជាមួយនិង​ពត៌មាន​ពីមុន​ពី​ទំហំ​ផ្សេងគ្នា​នេះ​នៃ Apple iWatchទៅលើ​ម៉ូ​ដែល​នីមួយ​រួមមាន​អេក្រង់​ទំហំ 1.6 អ៊ីង​ដែល​ត្រូវបាន​ឌី​ស្សាញ​សម្រាប់​នារី និង​ទំហំ 1.8 អ៊ីង​សម្រាប់​បុរស។

 ប្រភព៖  Apple Insider