ព័ត៌មាន

Sprint HTC One M8 ទទួលបាន Android 4.4.3 Update

image

នាពេលថ្មីៗនេះដែរ​ក្រុមហ៊ុន Sprint បានធ្វើការ​ប្រកាស់​ពី​software update ថ្មី​របស់​ពួកគេ​សម្រាប់​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល Sprint HTC One M8 ដែល​ការ​update ស្ថិ​ន​ក្នុង​ទម្រង់​ជា Android 4.4.3 និង​បាន​នាំយកមក​ជាមួយនិង​លក្ខណៈសម្បត្តិ​ថ្មី​និង​ពោរពេញ​ដោយ​ផលប្រយោជន៍​ជាច្រើន​ទៀត។

ផងដែរ HTC One M8 sprint ទទួលបាន  WiFi calling ដែល​ក្រុមហ៊ុន​Sprint បានធ្វើ​ការដាក់​បង្ហាញ​កាលពីដើម​ឆ្នាំនេះ ហើយ​បានធ្វើការ​ដាក់បញ្ចូល​នូវ​លក្ខណៈ​នេះ​ទៅក្នុង​ស្មា​ត​ហ្វូ​ន​មួយចំនួន និង ម៉ូ​ដែល HTC One M8។ នាពេល​នេះដែរ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​នេះ​បាន​ភ្ជាប់​មក​ជាមួយនិង​HD Voice icon នៅពេល update ត្រូវបាន​ដាក់បញ្ចូល។

ប៉ុន្តែ​តែ​មិនទាន់មាន​ពត៌មាន​លម្អិត​ទាក់ទង​និង​អ្វីដែល​បាន​ភ្ជាប់​មកជា​មួយ Android 4.4.3 update សម្រាប់ Sprint HTC One M8នោះទេ។  លោកអ្នក​អាចធ្វើ​ការស្វែងរក​នូវ​ការ update សម្រាប់​HTC One M8 នៅលើ Sprint setting  menu នៅលើ​ស្មា​ត​ហ្វូ​ន​របស់​អ្នក។ ផងដែរ​អ្នក​ក៏​អាច​ស្វែងរក​ពត៌មាន​បន្ថែម​នៅលើ​គេហទំព័រ​បស់ Sprint បានដែរ។

ប្រភព៖ SprintAndroid Central