ព័ត៌មាន

HTC Desire 610 បានដាក់លក់នៅ AT&T ថ្ងៃទី 25 នេះ

ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល HTC Desire 610គឺ​ត្រូវបាន​ដាក់លក់​ជា​ផ្លូវការ​នៅ AT&T ហើយ​ស្មា​ត​ហ្វូ​ន​នេះ​និង​ដាក់លក់​នៅ​កន្លែង ​នានាផ្សេងទៀត​នៅ​ថ្ងៃទី25ខែកក្កដា​នេះ​ក្នុងតម្លៃ $199.99 ។

image

 AT&T HTC Desire 610 ត្រូវបាន​ឌី​ស្សាញ​ឡើង​ដោយ​ភ្ជាប់​មក​ដោយ​អេក្រង់​ទំហំ 4.7 អ៊ីង​ដែលមាន qHD resolutionក​ម្រឹត 960 x 540 ភិ​ច​ស៊ែ​ល​និង​គ្រប់គ្រង​ល្បឿន​ដោយ​CPUប្រភេទ​quad core Qualcomm Snapdragon 400 ក្នុង​ល្បឿន 1.2GHz។

ចំពោះ​លក្ខណៈសម្បត្តិ​ផ្សេងទៀត​របស់​ស្មា​ត​ហ្វូ​ន Desire 610មួយ​នេះ​រួមមាន អង្គ​ចងចាំ​RAM ទំហំ 1GB  ម៉េ​មូ​រី​ក្នុង​ម៉ា​ស៊ី​ស្រាប់​ទំហំ​8GB ហើយ​ប្រសិនបើ​អ្នក​ចង់បាន​ទំហំ​បន្ថែម​លោកអ្នក​ក៏​អាចធ្វើ​ការបន្ថែម​បាន​ដោយ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​មាន​រន្ធ  microSD card ដែល​អាច​បន្ថែម​រហូត​ដល់​ទំហំ 64GB។ចំណែកឯ​នៅ​ផ្នែក​ខាងមុខ​វិញ​ម៉ូ​ដែល Desire 610 បាន​បំពាក់​ដោយ​កាមេរ៉ា​ទំហំ1.3 មេ​ហ្កា​ភិ​ច​ស៊ែ​ល​សម្រាប់ video calls និង​ផ្នែក​ខាងក្រោយ​មាន​កាមេរ៉ា​ទំហំ 8 មេ​ហ្កា​ភិ​ច​ស៊ែ​ល​ជាមួយ​មុខងារ LED flash, auto-focus, HDR, face detection និង​មុខងារផ្សេងៗទៀត។

ផងដែរ​ស្មា​ត​ហ្វូ​ន​នេះ​ក៏បាន​ភ្ជាប់​មក​ជាមួយនិង​ប្រព័ន្ធ WiFi, Bluetooth 4.0 និង ថាមពល​ថ្ម 2,040 battery,បូក​ជាមួយ 4G LTE និង​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ចុងក្រោយ​បំផុត​របស់​Googleគឺ​Android 4.4 KitKat បន្ថែម​ដោយ HTC custom user interface, HTC Sense 6.0។

លោកអ្នក​អាចធ្វើ​ការស្វែងរក​ពត៌មាន​លម្អិត​បន្ថែម​បាន​ពី​HTC Desire 610 នៅលើ​គេហទំព័រ​របស់ AT&T ៕

ប្រភព៖  AT&TPhone Arena