ព័ត៌មាន

ប្រព័ន្ធ Fingerprint Sensor ថ្មីរបស់​iPhone 6 បានបង្ហាញ (ចចាមអារ៉ាម)

image 

នា​អំឡុងពេល​ថ្មី​នេះ យើ​ធ្លាប់​បានលឺ​ពាក្យ​ចចាមអារ៉ាម​ជាច្រើន​បាន​និយាយតៗគ្នា​ថា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដែល​មិនទាន់បាន​បង្ហាញខ្លួន​ម៉ូ​ដែល iPhone 6 ផងនោះនិង​ទទួល​បានការ updateនូវ​បច្ចេកវិទ្យា  Touch ID fingerprint sensorដែល​និង​ភ្ជាប់​មកជា​មួយ​នូវ​ការកែប្រែ​យ៉ាង​គួរអោយកត់សម្គាល់​ពី​ជំនាន់​ដែល​ត្រូវបាន​ប្រើ​រួចមកហើយ​នៅលើ​ម៉ូ​ដែល iPhone 5S។

នាពេល​នេះដែរ​មាន​រូបភាព​មួយ​បាន​បង្ហាញថា fingerprint sensor របស់ iPhone 6 នៅ​បន្ទាប់ពី sensor ដែលមាន​ស្រាប់​ពី​ម៉ូ​ដែល  iPhone 5S របស់​ក្រុមហ៊ុន Apple។ រូបភាព​ខាងក្រោម​បង្ហាញ​Touch ID sensor ពី​ម៉ូ​ដែល​iPhone 5Sនៅ​ផ្នែក​ខាងលើ ហើយ sensor ពី iPhone 6 គឺ​នៅ​ផ្នែ​ខាងក្រោម។

ដូចដែល​អ្នក​បានឃើញ​នៅក្នុង​រូបភាព​ស្រាប់​sensorទាំងពីរ​មានការ​ឌី​ស្សាញ​ស្រដៀង​គ្នា ក៏ប៉ុន្តែ​ក៏មាន​ភាពខុសគ្នា​បន្តិច​បន្តូច។  ប្រព័ន្ធ​sensorថ្មី​នេះ​ត្រូវបាន​គេ​និយាយថា​គឺមាន​ស្ថេរភាព​សុវត្ថិភាព​យូរ​ជាង​ម៉ូ​ដែល​មុន​និង​មាន​មុខងារ​ច្រើនជាង​មុន។ ក្រុមហ៊ុន Apple បាន​រំពឹងទុក​ថា​និង​ប្រើ​ប្រព័ន្ធ​Touch ID sensorថ្មី​នេះ​នៅក្នុង iPad Air 2 និង​iPad Mini 3ដែរ។

image

ជាមួយគ្នានេះដែរ​ក្រុមហ៊ុន​Appleក៏ត្រូវ​បាន​គេ​និយាយ​អោយដឹង​ផងដែរ​ថា​និង​ធ្វើ​ការដាក់​បង្ហាញ​iPhone 6ចំនួន​ពីរ Version ដែល​មួយ​មាន​អេក្រង់​ទំហំ  4.7 អ៊ីង និង​មួយទៀត​មាន​អេក្រង់​ទំហំ 5.5អ៊ីង

យើង​រំពឹងទុក​ថា​ម៉ូ​ដែល​ដែលមាន​អេក្រង់​ទំហំ 4.7 អ៊ីង​និង​ដាក់​បង្ហាញ​ក្នុង​ខែកញ្ញា​នេះ ។ ប៉ុន្តែ​ចំពោះ​ម៉ូ​ដែល​ដែលមាន​អេក្រង់​ទំហំ 5.5 អ៊ីង​បានអោយដឹងថា​ការដាក់​បង្ហាញ​និង​ពន្យារពេល។ ផងដែរ iPhone 6និង​បង្ហាញ​ជា​ផ្លូវការ​នៅក្នុង​ព្រឹត្តិការ​ណ៍ស​ន្និសិទ​ការ​សែត​មួយ​នៅ​ថ្ងៃទី 9ខែកញ្ញា​នេះ​ជាមួយ​នាឡិការ  Apple iWatch ហើយក៏​ត្រូវបាន​គេ​និយាយ​ផងដែរ​ថា​ស្មា​ត​ហ្វូ​ន​មួយ​នេះ​និង​ដាក់លក់​នៅ​ថ្ងៃទី 19ខែ​ដដែល៕

ប្រភព៖  Nowhereelse