កាលពីខែធ្នូមុនក្រុមហ៊ុន CloudFone បានធ្វើការដាក់បង្ហាញនូវទូរស័ព្ទស្មាតហ្វូនសម្រាប់ យុវវ័យសម័យថ្មី មួយម៉ូដែល ដែលមានឈ្មោះថា GEO 400q។ ដោយការមើលឃើញពីការវិវត្តិន៍នៃប្រព័ន្ធបច្ចេកវិទ្យាបានផ្លាស់ផ្តូរពីជីវភាពរស់នៅរបស់មនុស្សបានបង្ហាញថាយុវវ័យ គឺជា គោលដៅសំខាន់ដ៏ពិតប្រាកដសម្រាប់ផ្លាស់ផ្តូរសង្គម។ នេះហើយគឺមូលហេតុធ្វើអោយក្រុមហ៊ុនCloudFoneបានព្យាមផលិតនូវស្មាតហ្វូនម៉ូដែល GEO 400q ដើម្បីបំពេញតម្រូវការនេះ ហើយខ្លួនក៏កំពុងតែព្យាយាមកែប្រែទៅកាន់ CloudFone GEO 401q+។
ម៉ូដែល CloudFone GEO 401q+ គឺជាស្មាតហ្វូនដែលមានអេក្រង់ទំហំ 4អ៊ីង និងជាប្រភេទ quad-core Android smartphone ដែលត្រូវបានគេរចនាឡើងដោយមានរូបរាងស្រស់ស្អាត ទំនើបទាន់សម័យ។
សម្រាប់បំពេញតម្រូវការរបស់យុវជនសម័យថ្មី CloudFone GEO 401q+ ត្រូវបានឌីស្សាញឡើងដោយបំពាក់ដោយបរិក្ខាបច្ចេកវិទ្យាទំនើបក្នុងការដំណើរការនូវមុខងារផ្សេង។ ដើម្បីបង្កើនល្បឿនក្នុងការប្រើប្រាស់ម៉ូដែលនេះបានបំពាក់ដោយCPU ទំហំ 1.2GHz ប្រភេទQualcomm Snapdragon quad-core processor ជាមួយ RAM ទំហំ 1GB ។ជាមួយគ្នាដែរក្នុងការផ្ទុកឯកសារនានា វាបានភ្ជាប់ដោយអង្គម៉េមូរីដែលមានស្រាប់ក្នុងម៉ាស៊ីនទំហំ 4GB ។ ក្រៅពីនេះក៏មានកាមេរ៉ាក្រោយទំហំ5មេហ្កាភិចស៊ែល កាមេរ៉ាមុខទំហំ 2 មេហ្កាភិចស៊ែល និងមានថាមពលថ្ម 1500mAh ។
ខាងក្រោមនេះគឺជាលក្ខណៈសម្បត្តិសង្ខេបរបស់ CloudFone GEO 401q+៖
ប្រព័ន្ធប្រតិតបត្តិការ |
Android 4.3 Jelly Bean |
CPU |
Qualcomm Snapdragon MSM8212 quad-core 1.2GHz |
ម៉េមូរីក្នុងម៉ាស៊ីន |
RAM ទំហំ1GB |
អេក្រង់ |
4-inch/ 800 x 480 / WVGA Capacitive Touchscreen |
កាមេរ៉ា |
ខាងក្រោយ: 5មេហ្កាភិចស៊ែល ខាងមុខ : 2មេហ្កាភិចស៊ែល |
ការភ្ជាប់ |
Wi-Fi 802.11 b/g/n, USB, Bluetooth 4.0 |
ប្រភេទនៃការផ្ទុក |
4GB eMMC microSD រហូតដល់ 32GB |
ថាមពលថ្ម |
1500mAh |
ទំហំ |
124 x 64 x 10.6មម |
ទម្ងន់ |
140ក្រាម |
ពណ៌ |
ខ្មៅ និង ស |
ប្រភព៖h