ក្នុងសប្តាហ៍នេះដែរក្រុមហ៊ុន Google បានធ្វើការប្រកាស់ពីការ update ថ្មីមួយសម្រាប់វ៉ែនតា Google Glassក្នុងទម្រង់ជា XE19.1 updateដែលបាននាំយកមកដោយលក្ខណៈសម្បត្តិថ្មីៗជាច្រើន និង មានសមត្ថភាពខ្លាំងជាងមុន។
លក្ខណៈសំខាន់មួយក្នុងចំណោមលក្ខណៈសំខាន់ទាំងនោះដែលបានដាក់បញ្ចូលទៅក្នុង Google Glass XE19.1 update ចុងក្រោយបំផុតនោះគឺបានបញ្ចូលបន្ថែមនៃrevamped interfaceថ្មីមួយគឺសម្រាប់សកម្មភាពសម្លេង ដែលផ្តល់អោយអ្នកប្រើប្រាស់ដោយមានnavigation menuច្បាស់។
ផងដែរក្រុមហ៊ុន Googleបានធ្វើការពន្យល់ថា Google Glass XE19.1 updateចុងក្រោយបំផុតនេះមិនត្រឹមតែអាចធ្វើការភ្ជាប់ទេ ផងដែរការអាចអនុវត្តិន៍នូវការមួយចំនួនដូចជានៅពេលដែលអ្នកប្រើប្រាស់បានសួរទៅកាន់វ៉ែនតាអោយប្រតិបត្តិការនូវការមួយដោយនិងយាយថា “ok glass, send a message to…”ជាដើម។ Google ក៏បានបន្តទៀតថា Google Glass XE19.1 updateថ្មីនេះដាក់អោយអ្នកប្រើប្រាស់ធ្វើការupdate នៅប៉ុន្មានថ្ងៃទៀត។ សម្រាប់ពតឥត៌មានបន្ថែមនៃការupdateនេះគឺមាននៅលើគេហទំព័របស់ Google Explorer។

ជាមួយនិងរូបរាងនិងការរចនារបស់វ៉ែនតា Google Glass គឺបានបំពាក់ដោយអេក្រង់ដែលមានកម្រឹតភ្លឺច្បាស់ដែលមានទំហំ 25 អ៊ីង កាមេរ៉ាទំហំ 5 មេហ្កាភិចស៊ែលដែលអាចចាប់យកវីដេអូកម្រឹត 720p និងមានកម្មវិធី MyGlassដែលអាចអោយលោកអ្នកដាក់បញ្ចូលនូការទំនាក់ទំនង , Glassware,និងលក្ខណៈសម្បត្តិផ្សេងទៀត។ ហើយវ៉ែនតានេះអាចដំណើរការបានទាំងប្រព័ន្ធប្រតិបត្តិការ iOS និង Android៕
ប្រភព៖ Google