ព័ត៌មាន

ទូរស័ព្ទស្មាតហ្វូនម៉ូដែល LG G3 Beat (Mini)បានដាក់បង្ហាញជាផ្លូវការ

image

យើង​ធ្លាប់​បានលឺ​ពាក្យ​ចចាមអារ៉ាម​មួយចំនួន​ក្នុង​មួយ​រយះពេល​នេះ​ពី​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល  LG G3 Mini ។ ចំណែកឯ​ពេលនេះ​ដែរ ស្មា​ត​ហ្វូ​ន​មួយ​នេះ​ត្រូវ​បានដាក់​បង្ហាញ​ជា​ផ្លូវការ​និង​ត្រូវបាន​គេ​ដាក់ឈ្មោះ​ថ្មី​ថា LG G3 Beat។

 ដើម្បី​បំពេញចិត្ត​សម្រាប់​មិត្ត​អ្នកប្រើប្រាស់ ម៉ូ​ដែល LG G3 Beat ត្រូវបាន​ឌី​ស្សាញ​ដោយ​បំពាក់​មក​ដោយ CPUប្រភេទ quad core Qualcomm Snapdragon 400ដែលមាន​ល្បឿន 1.2GHz,  អង្គ​ចងចាំ​RAM ទំហំ 1GB  ទំហំ​នៃ​ការផ្ទុក​ម៉េ​មូ​រី 8GB ដែលមាន​ស្រាប់​ក្នុង​ម៉ាស៊ីន បូក​បន្ថែម​ជាមួយ​រន្ធ microSD card សម្រាប់​ព្រីក​ទំហំ​បន្ថែម។

ក្នុងការ​បង្ហាញ​នូវ​រូបភាព​ច្បាស់​ត្រជាក់​ភ្នែក LG G3 Beat បាន​បំពាក់​នូវ​អេក្រង់​ទំហំ 5 អ៊ីង ប្រភេទ  HD IPS display ដែលមាន​កម្រិត1280 x 720 ភិ​ច​ស៊ែ​ល​ជាមួយ 294 ភិ​ច​ស៊ែ​ល​ក្នុង​មួយ​អ៊ីង និង ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.4.2 KitKat។

image

បន្ថែម​ទៅទៀត​នោះ LG G3 Beat បាន​ភ្ជាប់​មក​ជាមួយនិង កាមេរ៉ា​នៅ​ផ្នែក​ខាងក្រោយ​ទំហំ 8 មេ​ហ្កា​ភិ​ច​ស៊ែ​ល​ដែលមាន​មុខងារ Laser Auto-Focus ដែលមាន​នៅក្នុង​ម៉ូ​ដែល G3 និង​មាន​កាមេរ៉ា​មុខ​ទំហំ1.3 មេ​ហ្កា​ភិ​ច​ស៊ែ​ល។

image

ផងដែរ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​បាន​ភ្ជាប់​មកជា​មួយ​លក្ខណៈ​កាមេរ៉ា​ដែល​រួមមាន Touch & Shoot ដែល​អនុ​ញ្ញា​ត្តិ​អោយ​លោកអ្នក​ជ្រើស​យ​កន្លែង​ណា​អេក្រង់​របស់​ទូរស័ព្ទ focus និង snap រូបភាព​ដោយ​មិនចាំបាច់​ចុច​លើ​ប៊ូ​តុង​នៅលើ​អេក្រង់។

image

ចំពោះ​លក្ខណៈសម្បត្តិ​ផ្សេងទៀត​ដែល​ភ្ជាប់​នៅក្នុង​កាមេរ៉ា​គឺ​ត្រូវបាន​ហៅថា Gesture Shotដែលមាន​មុខងារ​អាច​ចាប់យក​រូបភាព​បាន​ច្បាស់ និង មុខងារ​ផ្សេងទៀត។

ចំណែកឯ​ថាមពល​ក្នុងការ​ប្រើប្រាស់​វិញ  LG G3 មាន​ថាមពល​ថ្ម​កម្រិត 2,540 mAh ដែលជា​ប្រភេទ​អាច​ដោះដូរ​បាន និង បច្ចេកវិទ្យា​ផ្សេងទៀត​រួមមាន plus 4G LTE, HSPA+, WiFi, Bluetooth, GPS, NFC និង មុខងារ​ជាច្រើន​ទៀត។

ខាងក្រោម​នេះ​គឺ​លក្ខណៈសម្បត្តិ​របស់​LG G3 Beat ៖

•    បន្ទះ​ឈី​ប: Qualcomm Snapdragon™ 400 processor 1.2 GHz Quad-Core
•    អេក្រង់: 5.0អ៊ីង ប្រភេទ HD IPS (1280 x 720, 294ppi)
•    ម៉េ​មូ​រី : 8GB / 1GB RAM / MicroSD slot
•    កាមេរ៉ា: ផ្នែក​ខាងក្រោយ​ទំហំ 8មេ​ហ្កា​ភិ​ច​ស៊ែ​ល( Laser Auto) Focus / ផ្នែក​ខាងមុខ​ទំហំ ​1.3មេ​ហ្កា​ភិ​ច​ស៊ែ​ល
•    ថាមពល​ថ្ម: 2,540mAh (ដោះដូរ​បាន)
•    ប្រព័ន្ធ​ប្រតិបត្តិការ: Android 4.4.2 KitKat
•    ទំហំ: 137.7 x 69.6 x 10.3ម​ម
•    ទម្ងន់: 134 g
•    ប្រព័ន្ធ Network: 4G LTE / HSPA+ 21Mbps (3G)
•    ការភ្ជាប់: Wi-Fi b/g/n, Bluetooth 4.0,  A-GPS/Glonass, NFC, USB 2.0
•    ពណ៌: ខ្មៅ, ស, មាស
•    ផ្សេង: Touch & Shoot, Smart Keyboard, QuickMemo+, Gesture Shot

ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល LG G3 Beat និង​ចរាចរណ៍​ដាក់លក់​នៅក្នុង​ទីផ្សារ​ក្នុងប្រទេស​កូរ៉េខាងត្បូង​នៅ​ថ្ងៃទី 18ខែកក្កដា​នេះ។ ហើយ​និង​បន្ត​លក់​នៅលើ​ទីផ្សារ​ដ៍ទៃទៀត​នៅពេល​បន្ទាប់​ឡ៕

ប្រភព៖  LG