ថ្មីៗនេះយើងបាននូវរូបភាពដែលបានលេចធ្លាយមួយចំនួនពីស្មាតហ្វូនម៉ូដែល AT&T Nokia Lumia 635 ហើយនាពេលឥឡូវនេះដែរAT&T បានបញ្ជាក់ថាស្មាតហ្វូនមួយនេះនិងដាក់លក់នៅAT&T នៅថ្ងៃទី25ខែកក្កដាខាងមុខនេះ។
មិនត្រឹមតែមានរូបរាងគួរអោយទាក់ទាញ និង មានពណ៌ស្រស់ស្អាត ស្មាតហ្វូនមួយនេះមានការរចនាដោយបរិក្ខាបច្ចេកវិទ្យាដ៏ទំនើបដែលបំពាក់ដោយអេក្រង់ទំហំ 4.5 អ៊ីងដែលមានresolution ក្នុងកម្រឹត 854 x 480ភិចស៊ែល និង ដំណើរការដោយប្រព័ន្ធប្រតិបត្តិការជំនាន់ចុងក្រោយបំផុតរបស់ Microsoft គឺ Windows Phone 8.1។
ក្នុងការដំណើរការស្មាតហ្វូនម៉ូដែល Nokia Lumia 635 គ្រប់គ្រងល្បឿនដោយ CPU ប្រភេទ quad core Snapdragon 400 ដែលមានល្បឿន1.2GHz អង្គចងចាំជំនួយល្បឿនមានទំហំ512MBរបស់ TAM និងមានទំហំនៃការផ្ទុកម៉េមូរី8GB ។ មិនត្រឹមតែប៉ុណ្ណោះNokia Lumia 635 ក៏មានរន្ធ microSD card ដែលអាចបន្ថែមនៃការផ្ទុកម៉េមូរីខាងក្រៅរហូតដល់ទំហំ 128GB។
បន្ថែមទៅទៀតនោះ សម្រាប់រយះពេលនៃការប្រើប្រាស់វិញស្មាតហ្វូននេះមានថាមពលថ្មកម្រឹត 1830 mAh battery។ នៅផ្នែកខាងក្រោយមានកាមេរ៉ាទំហំ 5មេហ្កាភិចស៊ែលដែលអាចចាប់យកវីដេអូកម្រឹត 720p HD video និងមានមុខងារដូចជា auto-focus ក៏ប៉ុន្តែ Nokia Lumia 635មិនមានកាមេរ៉ាមុខទេ។ សម្រាប់ពត៌មានលម្អិតបន្ថែមពីNokia Lumia 635គឺមាននៅលើគេហទំព័រ AT&T ៕

ប្រភព៖ AT&T