មិនជាយូរប៉ុន្មាននោះទេដែល @evleaks បានធ្វើការដាក់បង្ហោះពីរូបភាព press render នៃថេប្ល៊េតដែលមិនទាន់បានដាក់បង្ហាញម៉ូដែល NVIDIA Shieldកាលពីប៉ុន្មានសប្តាហ៍មុន។
ថ្មីៗនេះដែរមានរបាយការណ៍ថ្មីមួយបានបង្ហាញពីលក្ខណះសម្បត្តិរបស់NVIDIA Shield Tablet ក៏ដូចជាតម្លៃ និង ស្ថិរភាពនៃការធានា។ ដោយ NVIDIA Shield Tablet និងភ្ជាប់មកដោយអេក្រង់ទំហំ 8អ៊ីងជាមួយ resolution កម្រិត 1920 x 1200 ភិចស៊ែល និងគ្រប់គ្រងថាមពលដំណើរការដោយ CPUផ្ទាល់របស់ក្រុមហ៊ុន NVIDIA គឺ Tegra K1 processor។ បន្ថែមទៅទៀតនោះវាបានភ្ជាប់មកជាមួយដោយ WiFi និង LTE ដោយម៉ូដែលដែលភ្ជាប់ដោយប្រព័ន្ធ WiFiមានទំហំនៃការផ្ទុកម៉េមូរីទំហំ 16GB នៅក្នុងម៉ាស៊ីនស្រាប់ និង ម៉ូដែលដែលភ្ជាប់ដោយប្រព័ន្ធ LTE + WiFi មានម៉េមូរីដែលមានស្រាប់ក្នុងម៉ាស៊ីនទំហំ 32GB ហើយម៉ូដែលទាំងពីរនេះមានរន្ធ microSD cardដូចគ្នាដោយអាចបន្ថែមទំហំបានរហូតដល់ទំហំ128GB។
របាយការណ៍ក៏បានអោយដឹងទៀតដែរថាថេប្ល៊េតនេះនិងត្រូវបានប្រកាស់ដាក់បង្ហាញនៅក្នុងសហរដ្ឋអាមេរិក និង ប្រទេសកាណាដានៅថ្ងៃទៅ22 ខែ កក្កដានេះ ហើយនិងដាក់លក់ចាប់ពីថ្ងៃទី29 នេះតទៅ។ បន្ទាប់ទៅទៀតនោះ ថេប្ល៊េតនេះនិងធ្វើការដាក់លក់នៅក្នុងអឺរ៉ុបនៅថ្ងៃទី 14 ខែសីហា។ ចំណែកឯតម្លៃវិញម៉ូដែលដែល 32GB LTE និងដាក់លក់ក្នុងតម្លៃ $399 ដោយឡែកម៉ូដែល WiFiមានតម្លៃត្រឹមតែ $299៕

ប្រភព៖ VideoCardz , Android Central