ព័ត៌មាន

បែកធ្លាយរូបភាពនៃ Sony Xperia Z3x​

image

មិនជា​យូរ​ប៉ុន្មាន​នោះទេ​ដែលមាន​ពត៌មាន​បានអោយ​ដឹងថា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល Sony Xperia Z3​និង​ប្រកាស់​នៅក្នុង​ព្រឹត្តិការណ៍  IFA 2014 ក្នុង​ខែកញ្ញា​ខាងមុខនេះ។ ស្រាប់តែ​ឥឡូវនេះ​ ក៏មាន​ការលេចចេញ​នូវ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​មួយទៀត​ដែលមាន​ឈ្មោះថា​Sony Xperia Z3x។ ខាងក្រោម​នេះ​គឺជា​រូបភាព​ដែល​បានបង្ហាញ​ពី​ម៉ូ​ដែល​Sony Xperia Z3x នេះ។

ចំនុច​សំខាន់​ដែល​ស្មា​ត​ហ្វូ​ន​នេះ​បាន​ផ្តោតយ៉ាងយកចិត្តទុកដាក់​បំផុត​នោះ​គឺ ​ប្រព័ន្ធ​កាមេរ៉ា ដែល​ឧបករណ៍​នេះ​បាន​ភ្ជាប់​មក​ដោយ​បរិក្ខា​ដែលមាន​នៅក្នុង​កាមេរ៉ា​ជាច្រើន។

មាន​ពាក្យ​ចចាមអារ៉ាម​មួយចំនួន​បាន​និយាយតៗគ្នា​ថា Sony Xperia Z3 X និង​បំពាក់​មក​ដោយ​អេក្រង់​ទំហំ 6.14 អ៊ីង​ដែលមាន resolution ក្នុង​កម្រិត 2560 x 1152ភិ​ច​ស៊ែ​ល។ ហើយ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​ប្រហែលជា​គ្រប់គ្រង​ដំណើរការ​ដោយ​អង្គ​ប្រតិបត្តិការ​ប្រភេទ​Qualcomm Snapdragon 810 processor ដែលមាន​ល្បឿន  2.86GHz និង Adreno 430 GPU។ ហើយ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​ផងដែរ​ក៏ត្រូវ​បាន​គេ​រំពឹងទុក​ដែរ​ថា វា​និង​ភ្ជាប់​មកជា​មួយអង្គ​ចងចាំ​RAMទំហំ  2GB  ម៉េ​មូ​រី​កាត​ទំហំ​16GB ដែល​ជាប់​នឹង​បន្ទះ Board  បូក​ជាមួយ microSD card slot សម្រាប់​ពង្រីក​ទំហំ​បន្ថែម។

ចំពោះ​កាមេរ៉ា​វិញ​ដែលជា​ផ្នែក​សំខាន់​ដែល​Sony Xperia Z3xបាន​យកចិត្តទុកដាក់​នោះ និង ភ្ជាប់​មក​ជាមួយនិង​បច្ចេកវិទ្យា Sony Exmor RS sensor ដែលមាន​ទំហំ​រហូតដល់​ទៅ 22 មេ​ហ្កា​ភិ​ច​ស៊ែ​ល និង វា​និង​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់ Android 5.0 L៕

image

ប្រភព៖  DigiwoGforgames