ព័ត៌មាន

វិធីសាស្ត្រក្នុងការបិទកម្មវិធីដំណើរការនៅលើ Android

ពេលខ្លះនៅពេលដែលលោកអ្នកចង់បិទដំណើរការកម្មវិធីនៅលើ Android លោកអ្នកតែងតែប្រើប្រាស់កម្មវីធីផ្សេងដើម្បីធ្វើការបិទនូវកម្មវិធីដែលដំណើរការនេះ។ យ៉ាងណាមិញ កម្មវិធីដែលលោកអ្នកប្រើប្រាស់នេះភាគច្រើនមានបញ្ជូលនូវមេរោគមកជាមួយផងដែរ។

 image

សម្រាប់ការបិទកម្មវិធីនៅលើ Android គឺមានកម្មវិធីរបស់ម៉ាស៊ីនស្រាប់ ហើយលោកអ្នកមិនចាំបាច់ទាញយកកម្មវិធីដទៃមកប្រើប្រាស់នោះទេ។

ការប្រើប្រាស់ Task Killing

Task Managers និង Tasks Killers គឺមានភាពស្រដៀងគ្នាប៉ុន្តែអ្នកមិនគួរប្រើប្រាស់វាទេព្រោះវាមិនមានលក្ខណៈដូច Task Managers នៅលើ Windows ទេ។ នៅពេលដែលអ្នកបិទ វាបិទតែសម្បកក្រៅតែប៉ុណ្ណោះ ក៏ប៉ុន្តែសម្រាប់កម្មវិធីវិញគឺនៅតែដំណើរការនៅលើ CPU និង RAM ដដែល។

 image

ការបិទកម្មវិធីដែលកំពុងដំណើរការ

សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android 4.0 ឡើងទៅគឺវាមានភាពងាយស្រួលក្នុងការបិទកម្មវិធីដែលដំណើរការ។ ចុចនៅលើ Home Tap ឲ្យជាប់ហើយវានឹងបង្ហាញកម្មវិធីដែលកំពុងតែដំណើរការហើយ។​ បន្ទាប់មកលោកអ្នកអាចរើសយកកម្មវិធីណាដែលលោកអ្នកចង់បិទបានហើយ។

 image

ចំពោះវិធីម្យ៉ាងទៀត លោកអ្នកអាចចូលទៅបិទកម្មវិធីដែលកំពុងតែដំណើរការបានដោយចូលទៅកាន់ Setting > Apps ។

 image

រើសយកកម្មវិធីដែលលោកអ្នកចង់បិទ នឹងចុចនៅលើប៊ូតុង Force Stop ដើម្បីបិទការដំណើរការរបស់កម្មវិធី ពេលនោះវានឹងបិទចេញពី Memory។

 image

លោកអ្នកក៏អាចធ្វើការ Clear Data ឬ​ Catch ក៏បានដែរដើម្បីឲ្យវាដើរលឿន។

 image

លោកអ្នកក៏អាចចុចនៅលើ Running Tab ដើ​ម្បីធ្វើការពិនិត្យមើលពីកម្មវិធីទាំងអស់ដែលដំណើរការបានផងដែរ។

 image

ប្រសិនបើលោកអ្នកចង់បិទកម្មវិធីណាមួយមិនឲ្យដំណើរការសូមជ្រើសរើស​កម្មវិធីនោះហើយចុចលើប៊ូតុង Stop ។

 image

ការមើលពីការប្រើប្រាស់ថ្ម

សូមចូលទៅកាន់ Settings > Battery ។ ពេលនោះវានឹងបង្ហាញពីកម្មវិធីនឹងការប្រើប្រាស់ថាមពលថ្មរបស់វាហើយ។ ពេលខ្លះលោកអ្នកគួរតែ Uninstall នូវកម្មវិធីដែលលោកអ្នកមិនដែលបានប្រើប្រាស់ដើម្បីឲ្យម៉ាស៊ីនរបស់លោកអ្នកដំណើរការលឿន។

 image