ថ្មីៗនេះក្រុមហ៊ុនលក់ទូរស័ព្ទ UK O2 បានធ្វើការប្រកាស់ថាពួកគេនិងចាប់ផ្តើមធ្វើការលក់នូវស្មាតហ្វូនម៉ូដែល HTC One M8 ដែលមានពណ៌ក្រហមស្រស់ស្អាតនៅលើបណ្តាញnetworkរបស់ពួកគេនៅខែសីហានេះ។
HTC One M8 ដែលមានពណ៌ក្រហម និងដាក់លក់នៅ O2 នៅថ្ងៃទី 4ខែសីហាក្រោយនេះ។ ដូចទៅនិងការរំលឹកដែរ HTC One M8 ត្រូវបានគេរចនាឡើងដោយបានបំពាក់ដោយអង្គប្រតិបត្តិការប្រភព quad core 2.3GHz Qualcomm Snapdragon 800 processor ទំហំ 2GB នៃ RAM ហើយវាក៏បានផ្តល់នូវទំហំនៃការផ្ទុកម៉េមូរីពីរជម្រើសដោយមានទំហំ16GB និង 32GB។
លក្ខណៈផ្សេងទៀតដែលបានភ្ជាប់មកជាមួយម៉ូដែល HTC One M8 រួមមាន អេក្រង់ទំហំ 5អ៊ីងកម្រឹតភាពច្បាស់ខ្ពស់ជាមួយ resolution កម្រឹត 1920 x 1080ភិចស៊ែល microSD card slot ដែលអាចដាក់បានរហូតដល់ទំហំ 128GB កាមេរ៉ាមុខទំហំ 5 មេហ្កាភិចស៊ែលសម្រាប់ video chat និងផ្នែកខាងក្រោយមាន dual HTC Ultrapixelកាមេរ៉ា។ ផងដែរវាក៏មានប្រព័ន្ធ WiFi និង Bluetooth។
ក្នុងការដំណើរការ HTC One M8 បានភ្ជាប់មកដោយ custom user interface របស់ HTC , HTC Sense 6.0, និង ប្រពន្ធប្រតិបត្តិការ Android 4.4 KitKat៕
ប្រភព៖ PC Advisor