ព័ត៌មាន

គ្រាន់តែ 38 នាទី Xiaomi Mi3 លក់​អស់ពី​ស្តុក

image 

ទើបតែ​កន្លងទៅ​ប៉ុន្មាន​ម៉ោង​នេះ​ទេ​ដែល​ក្រុមហ៊ុន Xiaomi បានធ្វើការ​ប្រកាស់​ពី​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ថ្មី​របស់ខ្លួន​ដែលមាន​ឈ្មោះ Xiaomi Mi4 ហើយ​ស្របពេល​ជាមួយគ្នា​នោះ​ដែល​ក្រុមហ៊ុន​ក៏បាន​ចាប់ផ្តើម​នៃ​ការលក់​របស់ខ្លួន​ទៅ​ម៉ូ​ដែល Xiaomi Mi3 នៅក្នុង​ប្រទេស​ឥណ្ឌា។ តែ​អ្វីដែល​គួរអោយ​ចាប់អារម្មណ៍​នោះ​គឺថា​ការលក់​នោះ​ដាច់​មែនទែន​ស្ទើរតែ​មិន​ជឿ ដោយ​គ្រាន់តែ​រយះពេល 38 នាទីប៉ុណ្ណោះ​លក់ទំនិញ​អស់ពី​ស្តុក។

ក្រុមហ៊ុន​បានធ្វើការ​ប្រកាស់​នៅលើ​បណ្តាញ​សង្គម​Facebook ថា​ពួកគេ​បាន​លក់​នូវ​ផលិតផល​របស់​ខ្លូន​ម៉ូ​ដែល Xiaomi Mi3 នៅក្នុង​ប្រទេស​ឥណ្ឌា​ត្រឹមតែ​រយះពេល​t 38 នាទី​និង50 វិនាទី​តែប៉ុណ្ណោះ​ធ្វើអោយ​ពួកគេ​លក់​អស់ពី​ឃ្លាំង។ ក្រុមហ៊ុន​បានបញ្ជាក់​ទៀត​ដែរ​ថា ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល Xiaomi Mi3 នេះ​ពិតជា​នាំ​ប្រជាប្រិយ​ភាពខ្លាំង​មែនទែន​សម្រាប់​ក្រុមហ៊ុន។

ស្មា​ត​ហ្វូ​ន​មួយ​នេះ​មាន​អេក្រង់​ទំហំ 5 អ៊ីង​ប្រភេទ IPS display ដែល​ម​មាន​resolution កម្រិត 1920 x 1080 ភិ​ច​ស៊ែ​ល មាន​អង្គ​ប្រតិបត្តិការ​ប្រភេទ quad core Qualcomm Snapdragon 2.3GHz 800 processor អង្គ​ចងចាំ​RAMទំហំ 2GBនិង​អង្គ​ម៉េ​មូ​រីត​ទំហំ 16GB។ នៅ​ផ្នែក​ខាងក្រោយ វា​បាន​បំពាក់​ដោយ​កាមេរ៉ា​ទំហំ 13 មេ​ហ្កា​ភិ​ច​ស៊ែ​ល​ជាមួយនិង dual LED flash និង auto-focus កាមេរ៉ា​មុខ​មាន​ទំហំ2 មេ​ហ្កា​ភិ​ច​ស៊ែ​ល និង បច្ចេកវិទ្យា​ផ្សេងទៀត​ដូចជា WiFi, Bluetooth និង ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់ Android 4.3 Jelly Bean។

image

ប្រភព៖  Xiaomi / Facebook