ក្រុមហ៊ុន Lenovo គ្រោងនិងដាក់បង្ហាញនូវទូរស័ព្ទស្មាតហ្វូនរបស់ខ្លួនម៉ូដែល Lenovo K920 នៅខែក្រោយនេះ ដែលស្មាតហ្វូនមួយនេះជាប្រភេទទូរស័ព្ទដែលមានអេក្រង់ប្រភេទ Quad HD display។
កាលពីខែមុនមានពត៌មានមួយចំនួនពីម៉ូដែល Lenovo K920 ហើយស្មាតហ្វូនមួយនេះត្រូវបានអោយដឹងថាវាបានបំពាក់ដោយ ទំហំ 6 អ៊ីង ប្រភេទ QHD display ជាមួយនិង resolution កម្រិត 2560 x 1440 ភិចស៊ែល,ហើយស្មាតហ្វូនមួយនេះត្រូវបានគ្រប់គ្រងល្បឿនដោយអង្គប្រតិបត្តិការប្រភេទ quad core Qualcomm Snapdragon 801 processor ដែលមានល្បឿន 2.5GHz។
បន្ថែមទៅទៀតនោះ Lenovo K920 ត្រូវបានភ្ជាប់មកដោយអង្គចងចាំទំហំ 3GB RAM ម៉េមូរីទំហំកាតទំហំ 32GB កាមេរ៉ាមុខទំហំ 5 មេហ្កាភិចស៊ែលនិង កាមេរ៉ាក្រោយទំហំ 16 មេហ្កាភិចស៊ែល។
ស្មាតហ្វូនម៉ូដែល K920 ពីក្រុមហ៊ុន Lenovo គឺត្រូវបានគេនិយាយអោយដឹងថានិងដំណើរការលើប្រព័ន្ធប្រតិបត្តិការប្រភេទ Android 4.4 KitKat និងភ្ជាប់ដោយប្រព័ន្ធ WiFI, Bluetooth និង 4G LTE។
Lenovo និងធ្វើការដាក់បង្ហាញស្មាតហ្វូនម៉ូដែល K920 ជាផ្លូវការនៅខែក្រោយនេះ ក្នុងប្រទេសចិនង ហើយប្រហែលជានិងដាក់លក់ក្នុងខែដដែលនោះដែរ។ ប៉ុន្តែមិនមានពត៌មានលម្អិតណាមួយបានបង្ហាញពីគម្រោងរបស់ក្រុមហ៊ុនក្នុងការដាក់បង្ហាញទៅបណ្តារប្រទេសដ៏ទៃទៀតនោះទេ៕