NEWS

វិធីសាស្ត្រក្នុងការចូលទៅកាន់ Shared Windows Folder នៅលើ Android, iPad និង iPhone

តាមពិតទៅ ការ Share Folder នៅលើ Windows គឺពិតជាអាចដំណើរការបាននៅលើ Android, iPad និង iPhone របស់លោកអ្នកបាន។ លើសពីនេះទៅទៀត លោកអ្នកក៏អាចចូលទៅកាន់ Shared Folder ពី Mac ឬ Linux បានផងដែរ។

image

វិធីសាស្រ្តក្នុងការ Share Folder

ដើម្បីធ្វើការចូលទៅកាន់ Shared Folder ពី Linux ឬ ប្រព័ន្ធប្រតិបត្តិការ Mac OS X របស់លោកអ្នក អ្នកមិនអាចប្រើប្រាស់ Home Group បាននោះទេ។ លោកអ្នកត្រូវចូលទៅកាន់ Control Panel ចុចនៅឡើ Homegroup and Sharing options ដែលនៅខាងក្រោម Network and Internet ហើយចុច Change Advanced Sharing Setting បន្ទាប់មកធ្វើការ Enable File and Printer Sharing Feature។

 image

នៅពេលដែលអ្នកបាន Enable Printer Sharing រួចហើយ សូមចូលទៅកាន់ File Explorer ឬ Windows Explorer ចុច Right-Click នៅលើ Folder ដែលលោកអ្នកចង់ Share បន្ទាប់មករើស Properties។ បន្ទាប់មកចុចនៅលើ Share ប៊ូតុង។

 image

ការធ្វើដូចនេះ នឹងធ្វើឲ្យ Files របស់លោកអ្នកដំណើរការបាននៅលើ Local Network ដូចនេះ PC និងស្មាតហ្វូនរបស់លោកអ្នកអាចធ្វើការ Access នៅលើ Local network ជាមួយគ្នា។ លោកអ្នកត្រូវភ្ជាប់ស្មាតហ្វូនរបស់លោកអ្នកតាមរយៈ Wi-Fi ទើប Access Folder Shared បាន។

ការចូលទៅកាន់ Shared Folder នៅលើ Android

ដំបូងលោកអ្នកត្រូវធ្វើការតម្លើងនូវកម្មវិធី ES File Explorer បន្ទាប់មកចុចនៅលើ Menu Button ហើយចុច Network និងចូលទៅបន្ទះ LAN។

 image

បន្ទាប់មកចូលទៅបន្ទះ Scan ប៊ូតុង និង​ ES File Explorer ហើយវានឹងធ្វើការ Scan នូវ Network របស់លោកអ្នកសម្រាប់ធ្វើការ Access ចូលទៅកាន់ Sharing Files ។ ពេលនេះវានឹងធ្វើការបង្ហាញនូវ IP Local Address របស់លោកអ្នកបន្ទាប់មកវាយ Username និង Password ។

 image

ពេលនេះ លោកអ្នកអាចធ្វើការបើក​ Files នៅលើស្មាតហ្វូនរបស់លោកអ្នកបី Windows បានហើយ រួចលោកអ្នកអាចធ្វើការ Copy បានផងដែរ។

 image

ការចូលទៅកាន់ Shared Folder នៅលើ iOS

សម្រាប់ប្រព័ន្ធប្រតិបត្តិការ​ iOS លោកអ្នកក៏ត្រូវការតម្លើងនូវកម្មវិធី FileExplorer ដែលលោកអ្នកអាចទាញយកមកពី App Store ។

ដំណើរកាកម្មវិធីនេះ និងចូលទៅ Windows Network Share។

 image

FileExplorer នឹងធ្វើការ​ស្កេននូវ Local network សម្រាប់ស្វែងរក Sharing Files ពី Windows នឹងបង្ហាញវានៅលើ List ។ លោកអ្នកក៏ទាមទារឲ្យវាយបញ្ជូលនូវ Username និង Password ដើម្បីចូលទៅ Access ផងដែរ។

 image

បន្ទាប់មកលោកអ្នកអាចធ្វើការបើកមើលវា ក៏ដូចជា ទាញយកវាបានផងដែរ។

 image

សរុបមក Windows Network Files Sharing Protocol ត្រូវបានស្គាល់ថាជា CIFS ដែលធ្វើការជំនួស SMB Protocol។ ប្រសិនបើលោកអ្នកចង់ដឹងពីកម្មវិធីដែលដំណើរការនៅលើ Android ឬ iOS លោកអ្នកអាចវាយពាក្យថា “SMB ឬ CIFS” នៅក្នុង Google Play និង Apple Play Store ជាដើម។​

Avatar

phonect

About Author

Leave a comment

Your email address will not be published. Required fields are marked *

You may also like

NEWS

ទូរស័ព្ទស្មាតហ្វូន Newman N2 Android 4.0 ICS

          ប្រភេទទូរស័ព្ទ Newman N2 Android 4.0 ICS ជាប្រភេទទូរស័ព្ទមួយដែលមានប្រជាប្រិយភាពបំផុតដែលមានបំពាក់មកជាមួយនូវ quad-core Exynos 4412 processor ដែលមានទំហំ 1.5 GHz ព្រមទាំងមានភ្ជាប់មកជាមួយអង្គចងចាំទំហំ
NEWS

ប្រភេទ OLED Fashion Design MP3 Player

            នេះគឺជាប្រភេទ MP3 player មួយដែលមានភ្លើងពណ៍នៅខាងក្នុងប្រអប់ដែលគេឲ្យឈ្មោះថា OLED Fashion Design MP3 Player។