អស់រយះពេលមួយរយះទៅហើយចាប់តាំងពីក្រុមហ៊ុន Huawei បានធ្វើការដាក់បង្ហាញនូវស្មាតហ្វូនម៉ូដែលថ្មីរបស់ពួកគេដែលមានឈ្មោះថា Huawei Ascend P7 ហើយម៉ូដែលនេះដែរត្រូវបានលក់ចេញអស់ជាងមួយលានផលិតផលទៅហើយកាលពីខែមុន ហើយក្រុមហ៊ុន Huawei គ្រោងនិងលក់អោយអស់រហូតដល់ជាង 10 លានផលិតផល។
កាលពីសប្តាហ៍កន្លងទៅ Chinese OEM បានចាប់ផ្តើមធ្វើការដាក់បញ្ចូល firmware update សម្រាប់ម៉ូដែល Huawei Ascend P7 សម្រាប់អ្នកប្រើប្រាស់ដែលមានទីតាំងនៅក្នុងប្រទេសអាល្លឺម៉ង់។
ការ update ចុងក្រោយនេះបាននាំមកនូវមុខងារជាច្រើន និង បង្កើននូវថាមពលកាន់តែលឿនទៅលើលក្ខណៈដែលមានពីមុន។ ហើយការupdateនេះនៅតែរក្សានូប្រព័ន្ធប្រតិបត្តិការ Android 4.4.2, ជាមួយនិង Emotions 2.3UI ដដែល។ ក៏ប៉ុន្តែមានរូបភាពបែកធ្លាយមួយចំនួនពីEmotions 3.0 UI តែវាមិនត្រូវបានប្រើក្នុងការupdateនេះទេ។
Huawei Ascend P7 ត្រូវបានបំពាក់ដោយអេក្រង់ទំហំ 5 អ៊ីងកម្រិតនៃការបង្ហាញ 1080p អង្គប្រតិបត្តិការប្រភេទ quad-core 1.8GHz HiSilicon Kirin SoC, អង្គចងចាំទំហំ 2GB នៃ RAM, ទំហំនៃការផ្ទុកម៉េមូរីទំហំ16GB ជាមួយនិងរន្ធ microSD card សម្រាប់ពង្រីកទំហំបន្ថែម, ថាមពលថ្ម2,500 mAh battery និងដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android 4.4.2 KitKat ។ នៅផ្នែកខាងក្រោយមាកាមេរ៉ាទំហំ 13MP សម្រា់បចាប់យករូបភាព និង វីដេអូ ក៏ដូចជាកាមេរ៉ាមុខទំហំ 8MP ។ ហើយការ update និងត្រូវបានដាក់អោយប្រើប្រាស់ក្នុងពេលឆាប់ៗនេះ៕
ប្រភព៖ Playfuldroid