ព័ត៌មាន

LG G3 Prime ជំនាន់ថ្មីនិងបង្ហាញខ្លួនក្នុងខែកញ្ញានេះ​(ពាក្យចចាមអារ៉ាម)

image

ថ្មីៗនេះដែរ​ក្រុមហ៊ុន​LGបានធ្វើការ​ប្រកាស់​ពី​ការ update  version នៃ​ផលិត​ផលស្មា​ត​ហ្វូ​ន LG G3 របស់​ពួកគេ​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​គឺ​ម៉ូ​ដែល  LG G3 Cat 6 ។ ហើយ​នាពេល​នេះដែរ​ក៏មាន​ពត៌មាន​លម្អិត​មួយចំនួន​ទាក់​ទាង​ទៅ​និង international version នៃ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល LG G3 Prime។

យោងតាម​ប្រភព​ពត៌មាន​មួយ​បានអោយដឹងថា LG G3 Prime និង​ធ្វើការ​បង្ហាញខ្លួន​នៅក្នុង​ប្រទេស​អង់គ្លេស​ក្នុង​ចុងខែ​កញ្ញា​នេះ ហើយ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​ត្រូវបាន​គេ​រំពឹងទុក​ថា​និង​ត្រូវ​បានដាក់​បង្ហាញ​ជា​ផ្លូវការ​នៅក្នុង​ព្រឹត្តិការណ៍ IFA 2014 ក្នុង​ខែកញ្ញា​ខាងមុខនេះ។

 LG G3 Prime និង​ភ្ជាប់​មក​ជាមួយនិង​លក្ខណៈសម្បត្តិ​ស្រដៀង​ទៅ​និង​ម៉ូ​ដែល​LG G3 Cat 6 ដែរ ដែល​វា​បាន​ភ្ជាប់​ដោយ​អង្គ​ប្រតិបត្តិការ​ប្រភេទ quad core Qualcomm Snapdragon 805 processor ដែលមាន​ល្បឿន2.7GHz និង​អង្គ​ចងចាំ​RAMទំហំ 3GB ។

ការ updateថ្មី​នៃ​ម៉ូ​ដែល LG G3 Prime នេះ​និង​បំពាក់​មក​ជាមួយនិង​អេក្រង់​ទំហំ 5.5 អ៊ីង​ប្រភេទ Quad HD displayដូច​ទៅ​និង​ម៉ូ​ដែល G3ដែរ ដែលមាន Resolutionកម្រិត 2560 x 1440 ភិ​ច​ស៊ែ​ល។ ផងដែរ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​ក៏បាន​ភ្ជាប់​មក​ជាមួយនិង​កាមេរ៉ា​ដូច​ទៅ​និង​ម៉ូ​ដែល​មុន​ដែរ ដោយ​កាមេរ៉ា​មុខ​មាន​ទំហំ 2.1 មេ​ហ្កា​ភិ​ច​ស៊ែ​ល​សម្រាប់​វីដេអូ​ខ​ល និង កាមេរ៉ា​ក្រោយ​មាន​ទំហំ 13 មេ​ហ្កា​ភិ​ច​ស៊ែ​ល។ រីឯ​ប្រព័ន្ធ​ដំណើរការ​គឺ​ដំណើរការ​នៅលើ Android 4.4 KitKat៕

ប្រភព៖ geeky-gadgets