ថ្មីៗនេះក្រុមហ៊ុន MyPhone បានធ្វើការប្រកាស់នូវស្មាតហ្វូមម៉ូដែលថ្មីមួយគឺ Rio Craze ដែលជាជំនាន់ទីបួននៃស៊េរី Rio។ រីឯការរចនាវិញRio Craze បានភ្ជាប់មកជាមួយនិងលក្ខណៈសម្បត្តិពិសេសៗ និង បច្ចេកវិទ្យាទំនើបចុងក្រោយជាច្រើន។ នៅផ្នែកខាងមុខ Rio Craze បានបំពាក់ដោយអេក្រង់ទំហំ4 អ៊ីងក្នុងកម្រិតភាពច្បាស់ 800 x 480 ប្រភេទ touchscreen និងកាមេរ៉ាប្រភេទ VGA។ ជាមួយគ្នានោះដែរ កាមេរ៉ាមុខមានទំហំ1.3 មេហ្កាភិចស៊ែល។ ក្រៅពីនោះ Rio Crazeក៏បានភ្ជាប់មកជាមួយនិងអង្គប្រតិបត្តិការប្រភេទ a MediaTek MT6571 dual-core processor ដែលមានល្បឿន 1.3GHz អង្គចងចាំRAMទំហំ 256MB និងមានទំហំ 512MBនៃ ROM ហើយក៏អាចបន្ថែមទំហំបានតាមរយះរន្ធ microSD card ដែលអាចពង្រីកបានរហូតដល់ទំហំ 32GB។ ទូរស័ព្ទស៊ីមពីរម៉ូដែលនេះមានថាមពលថ្មក្នុងកម្រិត 1300mAhហើយវាក៏បានភ្ជាប់មកជាមួយនិងបច្ចេកវិទ្យា Bluetooth និង Wi-Fi ដែលអាចធ្វើការភ្ជាប់បានជាមួយប្រព័ន្ធ wireless ។ ចំណែកឯប្រព័ន្ធដំណើររការវិញគឺដើរលើប្រព័ន្ធប្រតិបត្តិការប្រភេទ Android 4.4.2 (KitKat) OS ៕