ព័ត៌មាន

ក្រុមហ៊ុន Lava Mobiles បង្ហាញនូវ Android ស្មាតហ្វូនស៊េរីថ្មី

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Lava Mobiles បានបង្ហាញនូវស្មាតហ្វូន Android របស់ខ្លួនដែលមានឈ្មោះថា Iris 350M។ ដោយធ្វើការភ្ជាប់មកជាមួយនូវខួរក្បាលទំហំ 1GHz បានធ្វើឲ្យស្មាតហ្វូនដែលមានអេក្រង់ទំហំ 3.5 អ៊ីងមួយនេះមានល្បឿនលឿន មានទំហំអេក្រង់ទំហំ 480 x 320 ភិចសែល មានអង្គចងចាំទំហំ 512MB មានថាសរឹងដែលមានទំហំ 512MB និងមានរន្ធដោត microSD​កាតដែលអាចដោតបានក្នុងទំហំ 32GB ថែមទៀតផង។

 image

លើសពីនេះទៅទៀត វាបានបំពាក់នូវកាមេរ៉ាមុខក្រោយទំហំ 2MP មាន EDGE, Wi-Fi, Bluetooth និងមានថ្មដែលមានកម្លាំងថាមពល 12000 mAh ហើយវាថែមទាំងដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Android 4.2.1 Jelly Bean ថែមទៀតផង។ ពេលនេះ ស្មាតហ្វូនមួយនេះបានដាក់លក់នៅលើទីផ្សារហើយនៅក្នុងតម្លៃ 55 ដុល្លារអាមេរិច។