ព័ត៌មាន

ត្រឹមតែ5វិនាទីស្មាតហ្វូន Xiaomi Mi3 ត្រូវបានលក់ដាច់អស់

image

មិនជា​យូរ​ប៉ុន្មាន​ទេ​ដែល​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ថ្មី Xiaomi Mi3 ត្រូវបាន​ប្រកាស់​នៅក្នុង​ប្រទេស​ឥណ្ឌា​ជាមួយនិង​ផ្លាក​តម្លៃ​ដ៏​សមរម្យ។ ថ្មីៗនេះដែរ មានពត៌មានដ៏គួរអោយភ្ញាក់ផ្អើលមួយបានអោយដឹងថាស្មាតហ្វូនម៉ូដែននេះត្រូវបានលក់ចេញក្នុងរយះពេលតែប្រាំវិនាទីតែប៉ុណ្ណោះ។

យោងតាមប្រភពពត៌មានពី​ក្រុមហ៊ុន Xiaomiបានអោយដឹងថា​ ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល Xiaomi Mi3 គឺ​ត្រូវបាន​ដាក់លក់​ក្នុងប្រទេស​ឥណ្ឌា​ដាច់​ជាទីបំផុត​ដោយ​គ្រាន់តែ​ចាប់ផ្តើម​លក់​ភ្លាម​ក្នុង​រយះពេល​តែ​ប្រាំ​វិនាទី​ប៉ុណ្ណោះ​គឺ​លក់​អស់ពី​ស្តុក។ ក្រុមហ៊ុន​មិនបាន​បញ្ជាក់​ពី​ចំនួន​ផលិតផល​ដែល​បាន​លក់​នោះទេ ប៉ុន្តែ​វា​ប្រហែលជា​មិនជា​ច្រើន​ណាស់ណា​នោះទេ។

ក្រុមហ៊ុន​ជាធម្មតា​តែងតែ​អោយ​អតិថិជន​ធ្វើការ​ចុះឈ្មោះ​ទិញ​នូវ​ផលិតផល​របស់ខ្លួន​មុន​ពេលដែល​ខ្លួន​ដាក់​ចេញទៅ​លក់។ ហើយ​នៅ​ម៉ោង2 ពេល​រសៀល​នៅ​ថ្ងៃទី5 ខែសីហា​នេះ​ក្រុមហ៊ុន​និង​ចាប់ផ្តើម​ការលក់​នូវ​ផលិតផល​ស្មា​ហ្វូ​ន​នេះ​ម្តង​ទៀ​ជាមួយនិង​ការចុះឈ្មោះ​ទិញ​ចាប់ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី4ខែសីហា។

ជាមួយនិង​ការ​ឌី​ស្សាញ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​បាន​បំពាក់​ដោយ​គ្រឿង​ឧបករណ៍​ប​ចេ្ច​ក​វិទ្យា​ទំនើប​និង​ល្អ ដូច​ជាមាន​អេក្រង់​ទំហំ5 អ៊ីង​ដែលមាន​resolution កម្រិត 1920 x 1080 ភិ​ច​ស៊ែ​ល អង្គ​ប្រតិបត្តិការ​ប្រភេទ quad-core Snapdragon 800 SoC  អង្គ​ចងចាំ​RAMទំហំ​2GB  អង្គ​ម៉េ​មូ​រី​ទំហំ 16GB កាមេរ៉ា​ក្រោយ​ទំហំ13មេ​ហ្កា​ភិ​ច​ស៊ែ​ល​សម្រាប់​ថតរូប​ភាព​និង​វីដេអូ ក៏ដូចជា​កា​មេ​រ៉​មុខ​ទំហំ2មេ​ហ្កា​ភិ​ច​ស៊ែ​ល ថាមពល​ថ្ម 3,050 mAh និង​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ប្រភេទ Android 4.4.2 KitKat ជាមួយនិង UIរបស់​ក្រុមហ៊ុន Xiaomi៕

ប្រភព៖  PhoneArena