ប្រព័ន្ធប្រតិបត្តិការ Linux-Based ស្មាតហ្វូនដែលមិនដំណើរការប្រព័ន្ធប្រតិបត្តិការ Android

ជាការពិតណាស់ ប្រព័ន្ធប្រតិបត្តិការដែលដំណើរការនៅលើស្មាតហ្វូននៅពេលបច្ចុប្បន្នដែលល្បីល្បាញមានដូចជា ប្រព័ន្ធប្រតិបត្តិការ Android ប្រព័ន្ធប្រតិបត្តិការ iOS ប្រព័ន្ធប្រតិបត្តិការ Windows Phone និង BlackBerry 10 ។

ប្រព័ន្ធប្រតិបត្តិការ Android ក៏ប្រើប្រាស់នៅលើប្រព័ន្ធប្រតិបត្តិការ​ Linux ចំនែកប្រព័ន្ធប្រតិបត្តិការផ្សេងទៀតក៏ប្រើប្រាស់នូវ Linux Based ដែរ។

១. ប្រព័ន្ធប្រតិបត្តិការ Firefox OS

ចំពោះប្រព័ន្ធប្រតិបត្តិការ Firefox OS គឺត្រូបានផលិតដោយក្រុមហ៊ុន Mozilla ហើយវាត្រូវបានពឹងផ្អែកទាំងស្រុងទៅលើ Firefox Browser និង Gecko Engine ហើយវាថែមទាំងប្រើប្រាស់នូវតិចណូឡូជី HTML 5 ថែមទៀផង។

 image

២. ប្រព័ន្ធប្រតិបត្តិការ Ubuntu

ចំពោះប្រព័ន្ធប្រព័ន្ធប្រតិបត្តិការ Ubuntu ក៏បានបង្កើតនូវ OS ផងដែរសម្រាប់ស្មាតហ្វូនហើយវាមានលក្ខណៈដូចការប្រើប្រាស់នៅលើ Ubuntu Desktop ផងដែរ។

 image

៣. ប្រព័ន្ធប្រតិបត្តិការ Amazon Fire OS

ចំពោះប្រព័ន្ធប្រតិបត្តិការ Amazon Fire OS បានធ្វើការដាក់ឲ្យប្រើប្រាស់នៅលើ Kindle Fire Tablet ហើយពេលនេះវាបានដាក់ឲ្យដំណើរការនៅលើ Fire Phone ស្មាតហ្វូនផងដែរ។

 image

៤. ប្រព័ន្ធប្រតិបត្តិការ Samsung Tizen

Tizen គឺជាប្រព័ន្ធប្រតិបត្តិការ Open-source Platform គឺផលិតដោយក្រុមហ៊ុន Samsung ហើយវាពឹងទាំងស្រុងទៅលើប្រព័ន្ធ Linux ហើយវាបានប្រើប្រាស់នូវតិចណូឡូជី TouchWiz Skin ថែមទៀតផង។ ពេលនេះវាបានដាក់ឲ្យដំណើរការនៅលើ Tizen Smartphone, Samsung Galaxy Gear 2 ផងដែរ។

 image

៥. ប្រព័ន្ធប្រតិបត្តិការ Jolla Sailfish

មុនពេលដែលដំណើរការប្រព័ន្ធប្រតិបត្តិការ Windows Phone ក្រុមហ៊ុន Nokia បានដាក់បង្ហាញនូវប្រព័ន្ធប្រតិបត្តិការ Jolla ដែលជា Open-source ផងដែរ។

 image

៦. ប្រព័ន្ធប្រតិបត្តិការ Open WebOS

សម្រាប់ HP គេប្រើប្រាស់ Open WebOS តាំងពីឆ្នាំ​ ២០១០ មកនៅលើស្មាតហ្វូន តាប្លេត និងព្រីនធ័រជាដើម។

image

 

 

Leave a Reply

Your email address will not be published. Required fields are marked *