ព័ត៌មាន

បែកធ្លាយនូវលក្ខណៈសម្បត្តិរបស់ Huawei Ascend Mate 3 ​

image

បន្ទាប់ពី​មាន​ពត៌មាន​លេច​ធ្លាយ​ពី​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល Huawei Ascend Mate 3 នោះមក ហើយ​រឿង​ចុងក្រោយ​ដែល​យើង​បានដឹង​នោះ​គឺ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​និង​ត្រូវ​បានដាក់​បង្ហាញ​នៅក្នុង​ខែកញ្ញា​ខាងមុខនេះ។ នាពេល​នេះដែរ​ក៏មាន​ពត៌មាន​មិនជា​ក់មួយ​បង្ហើប​អោយដឹង​ទៀត​ដែរ​អំពី​លក្ខណៈសម្បត្តិ​របស់​វា។

ថ្មី​នេះដែរ  Huawei Ascend Mate 3  ត្រូវបាន​បង្ហាញ​ក្នុង​គំរូ​ជា AnTuTu ជាមួយនិង​លេខ​ម៉ូ​ដែល Huawei MT7-TL00 ហើយ​វា​ទំនងជា​និង​បំពាក់​ដោយ​អេក្រង់​ទំហំ 6.1 អ៊ីង។
អេក្រង់​ដែលមាន​ទំហំ 6.1 អ៊ីង​ដែល​ត្រូវបាន​បំពាក់​នៅលើ​ម៉ូ​ដែល Ascend Mate 3 នេះ​គឺ​ត្រូវបាន​គេ​និយាយថា​វា​ជា​ប្រភេទ​full HD និង​មាន resolution ក្នុង​កម្រិត 1920 x 1080 ភិ​ច​ស៊ែ​ល មិន​ត្រឹមតែ​ប៉ុណ្ណោះ​នោះទេ​វា​ក៏​ប្រហែលជា​ភ្ជាប់​មក​ជាមួយនិង​អង្គ​ប្រតិបត្តិកា​ជំនាន់​ចុងក្រោយ​បំផុត​របស់​ក្រុមហ៊ុន​Huawei គឺ  HiSilicon Kirin 920 ហើយ ឧបករណ៍​នេះ​ផងដែរ​ក៏មាន​ក្រាហ្វិក​ប្រភេទ ARM Matli-T624 MP4 ទៀតផង។

ចំពោះ​លក្ខ​ណៈស​ម្ប​តិ្ត​ផ្សេងទៀត​ដែល​ត្រូវបាន​ភ្ជាប់​មក​ជាមួយនិង​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល Huawei Ascend Mate 3 នេះ​រួមមាន​អង្គ​ចងចាំ​RAMទំហំ 2GB រឺ 3GB និង​កាមេរ៉ា​មុខក្រោយ។

កាមេរ៉ា​មុខ​ត្រូវបាន​គេ​និយាយ​ដែរ​ថា​វា​មាន​ទំហំ 5 មេ​ហ្កា​ភិ​ច​ស៊ែ​ល កាមេរ៉ា​ក្រោយ​មាន​ទំហំ 13 មេ​ហ្កា​ភិ​ច​ស៊ែ​ល​និង​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.4.2 KitKat៕

ប្រភព៖  Gforgames