ព័ត៌មាន

ទីផ្សារភាគហ៊ុននៃការលក់ផលិផលស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung បានធ្លាក់ចុះ​

image 

បន្ទាប់ពី​មានការ​រីកចម្រើន​នូវ​បច្ចេកវិទ្យា​ស្មា​ត​ហ្វូ​ន​កើនឡើង និង មាន​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​មួយចំនួន​បាន​កើនឡើង​ដែរនោះ ធ្វើអោយ​ការលក់​ផលិតផល​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន​Samsungមានការ​ធ្លាក់ចុះ​នៅក្នុង​ត្រីមាស​ទី​ពីរ​នៅក្នុង​ឆ្នាំ2014នេះ។

យោងតាម​របាយការណ៍​ដែ​លចុះ​ផ្សាយ​ដោយ IDC បានអោយដឹងថា​ក្រុមហ៊ុន​Samsungគឺ​នៅតែ​ជា​ក្រុមហ៊ុន​ដែល​ស្ថិតនៅ​កម្រិត​កំពូល​ក្នុងការ​ផលិតផល​ស្មា​ត​ហ្វូ​ន ប៉ុន្តែ​ការលក់​របស់ខ្លួន​ដូចជា​ការធ្លាក់ចុះ។

នៅក្នុង​ត្រីមាស​ទី​ពីរ​ក្នុង​ឆ្នាំ2014នេះ​ក្រុមហ៊ុន​Samsung បានធ្វើ​ការលក់​សរុប​នូវ​ផលិត​ផលស្មា​ត​ហ្វូ​ន​របស់ខ្លួន​បាន​ចំនួន 74.3 លាន​ផលិតផល​ដែល​នេះ​គឺជា​តួរ​លេខ​ធ្លាក់ចុះ​មួយ​បើ​ប្រៀប​ទៅ​និង​ត្រីមាស​ទី​ពីរ​កាលពី​ឆ្នាំ2013ដែល​បាន​លក់​ចេញ​រហូតដល់ 77.3 លាន​ផលិតផល​ឯណោះ។ក្រុមហ៊ុន​មាន​ទីផ្សារ​ភាគហ៊ុន​រហូត​ដល់ 32.3 ភាគរយ​នៅក្នុង​ត្រីមាស​ទី​ពីរ​កាលពី​ឆ្នាំមុន ហើយ​សម្រាប់ត្រីមាស​ទី​ពីរ​នៅក្នុង​ឆ្នាំនេះ​គឺមាន​ត្រឹមតែ 25.2 ភាគរយ​តែប៉ុណ្ណោះ។

ចំណែកឯ​ការលក់​រប​ស់​ក្រុមហ៊ុន Apple ទៅលើ​ផលិត​ផលស្មា​ត​ហ្វូ​ន​វិញ​គឺមាន​ការកើនឡើង ដោយមាន​ចំនួន31.2 លាន​នៃ​ផលិតផល​ស្មា​ត​ហ្វូ​ន​នៅ​ក្នង​ត្រីមាស​ទី​ពីរ​កាលពី​ឆ្នាំ 2013 បាន​កើនឡើង​មកដល់​ចំនួន 35.1 លាន​ឧបករណ៍​នៅក្នុង​ត្រីមាស​ទី​ពីរ​ក្នុង​ឆ្នាំ 2014 នេះ ប៉ុន្តែ​ទីផ្សារ​ភាគហ៊ុន​របស់​ពួកគេ​គឺ​ត្រូវបាន​ធ្លា​ក់មក​ត្រឹមតែ 11.9 ភាគរយ​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ 2014ដោយមាន 13 ភាគរយ​កាលពី​ឆ្នាំ2013។

ក្រុមហ៊ុន​ទាំងពីរ​នេះ​ត្រូវបាន​បាត់បង់​នូវ​ទីផ្សារ​ភាគហ៊ុន​របស់​ពួកគេ​ដោយមាន​ដៃគូរ​ប្រកួតប្រជែង​ពី​ក្រុមហ៊ុន​មួយចំនួន​ដូចជា Huawei, Lenovo និង LG ដោយ​ក្រុមហ៊ុន Huawei បាន​រីកចម្រើន​ដោយ​កើនឡើង​រហូតដល់ 95.1 ភាគរយ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ក្រុមហ៊ុន Lenovo បាន​កើន​ឡើងដល់​ទៅ 38.7 ភាគរយ និង​ក្រុមហ៊ុន LG កើន​ដល់ 19.8 ភាគរយ។

ចំពោះ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ថ្មី​របស់​ក្រុមហ៊ុន​Samsungម៉ូ​ដែល Samsung Galaxy S5 គឺ​ត្រូវ​បានទទួល​ប្រជាប្រិយភាព​ដូច​ទៅ​និង​ការរំពឹងទុក​របស់ខ្លួន​នោះទេ ដោយ​ពួកគេ​បាន​ប្រឈមមុខ​និង​ការកើនឡើង​នូវ​ការប្រកួតប្រជែង​ជាមួយនិង​ភាគី​ផ្សេង​ដូចជា​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​LG G3ជាដើម។

វា​ពិតជា​ពត៌មាន​មួយ​គួ​អោយ​ចាប់អារម្មណ៍​ក្នុងការ​ទន្ទឹងរង់ចាំ​មើល​នូវ​តួរ​លេខ​ពេញ​មួយឆ្នាំ​ថា​តើ​និង​មាន​បំលាស់ប្តូរ​បែបណា​ចំពោះ​ក្រុមហ៊ុន Samsung ថា​តើ​ខ្លួន​អាច​ទទួលបាន​ប្រជាប្រិយភាព​ជាង​មុន​ដែររឺទេ​នៅ​ចុងឆ្នាំ 2014 នេះ​នៅពេលដែល​ខ្លួន​បានដាក់​ចេញ​នូវ​ម៉ូ​ដែល​ថ្មី​គឺ Galaxy Note 4 ក្នុង​ខែកញ្ញា​នេះ តើ​វា​អាច​បង្កើន​ការលក់​របស់ខ្លួន​ដែររឺទេ?

ប្រភព៖  IDCAndroid Central