ព័ត៌មាន

Sony HDR-AS20 Action Camera ដាក់លក់ក្នុងតម្លៃត្រឹមតែ$200

image

កាលពី​ថ្ងៃ​ម្សិលមិញ​នេះដែរ​ក្រុមហ៊ុន Sony បានធ្វើ​ការដាក់​បង្ហាញ​នូវ​កាមេរ៉ា​ប្រភេទ​ថ្មី​មួយ​ដែលជា​ប្រភេទ action camera ដែល​វា​ត្រូវបាន​បង្កើតឡើង​ក្នុង​ទំរង់​ជា Sony HDR-AS20 ដែល​រួម​ផ្សំគ្នា​ជាមួយនិង​ប្រភេទ​កាមេរ៉ា HDR-AS100V និង HDR-AS30V action camera។

ការដាក់​បន្ថែម​នូវ​ការ​រចនា​ចុង​ក្រោយទៅលើ​កាមេរ៉ា Sony នេះ​គឺ​ត្រូវបាន​រចនា​ឡើង​ដោយមាន​នូវ​លក្ខណៈថ្មីៗជាច្រើន​ដូចជា​មាន ZEISS Tessar  len ច្រើន​ដែលមាន​គុណភាព​ខ្ពស់​ដែល​បាន​ផ្តល់នូវ​កម្រិត​នៃ​ការបង្ហាញ​រហូតដល់ 170 ដឺ​ក្រេ ដែល​កម្រិត​ដ៏​ខ្ពស់​នេះ​និង​អាច​ធានាបាន​ថា​អ្នក​អាចធ្វើ​ការចាប់យក​រូប​ភាព​បាន​ពេញលេញ។

ផងដែរ Sony action camera នេះ​ក៏​ត្រូវបាន​បំពាក់​មក​ជាមួយនិង built-in stereo microphone រួមគ្នា​ជាមួយ back-illuminated Exmor R CMOS sensor សម្រាប់​ការចាប់យក​វីដេអូ​ក្នុង​កម្រិត Full HD video និង រូបថត។ បន្ថែម​ទៅទៀត​នេះ បច្ចេកវិទ្យា sensor ក៏ត្រូវ​បាន​ឌី​ស្សាញ​ឡើង​យ៉ាង​ពិសេស​ក្នុងការ​ចាប់យក​រូបភាព​បាន​ច្បាស់​បើទោះបីជា​អ្នក​ប្រើ​វា​ក្នុងស្ថានភាព​ងងឹត ខ្សោយ​ពន្លឺ រឺ មាន​ពន្លឺ​ខ្លាំង​ក៏ដោយ។

លក្ខណៈ​ផ្សេងទៀត​នៃ​កាមេរ៉ា​ម៉ូ​ដែល Sony AS20 នេះ​រួមមាន​បច្ចេកវិទ្យា unique SteadyShot electronic image stabilisation របស់​ក្រុមហ៊ុន Sony ដែល​វា​ត្រូវបាន​ឌី​ស្សាញ​ឡើង​ដើម្បី​កាត់បន្ថយ​នូវ​ភាព​លំ​ញ័រ និង បាតុភូត​ផ្សេង​ដែល​ធ្វើអោយ​អ្នកមាន​ភាព​កន្ត្រាក់​អារម្មណ៍។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​វា​ប្រាកដជា​ធ្វើអោយ​អ្នកមាន​ភាព​ទុកចិត្ត​ក្នុងការ​ចាប់យក​វីដេអូ ក៏ដូចជា​រូបភាព​មាន​លក្ខណៈ footage បើទោះបីជា​អ្នក​ស្ថិតនៅលើ​ស្ថានភាព​ដែល​អ្នក​កំពុងតែ​ជិះ​កង់ ស្គី រឺ ក៏​យានជំនិះផ្សេង។

កាមេរ៉ា Sony ប្រភេទ​ថ្មី​នេះ​និង​ត្រូវបាន​ដាក់លក់​នៅ​ចុងខែ​នេះ​នៅក្នុង​សហរដ្ឋអាមេរិក​ក្នុងតម្លៃ​ប្រហែលជា $200តែប៉ុណ្ណោះ៕

image

ប្រភព៖  Sony