ព័ត៌មាន

Google គ្រោយនិងផ្តាច់ចេញ​ Photos ពី Google+​

image 

នាពេល​កន្លងទៅ​ក្រុមហ៊ុន Google បានធ្វើការ​បំបែកចេញ Google+ ហើយ​បាន​បង្កើត​វា​ជា​កម្មវិធី​មួយ​ដែល​ឈរ​ដាក់​ដោយឡែក​តែឯង។ ចំណែកឯ​ពេលនេះ​ដែរ Google Photos ទំនងជា​និង​ត្រូវបាន​បំបែកចេញ​ដាច់ដោយឡែក​តែឯង​ដែរ។

យោងតាម​របាយការណ៍​ថ្មី​មួយ​ពី Bloomberg បានអោយដឹងថា​ក្រុមហ៊ុន Google គឺ​កំពុង​តែមាន​គម្រោង​បង្កើត​អោយ Photos ឈរ​ដាច់ដោយឡែក​តែឯង​ចេញពី Google+ ដើម្បី​ទាក់ទាញ​នូវ​អតិថិជន​បន្ថែម​សម្រាប់  service របស់​ពួកគេ។

ហើយ​ការ​បំបែក​ខ្លូន​ចេញពី Google អ្នកប្រើប្រាស់​និង​អាច​ប្រើ service ដោយ​មិនចាំបាច់​ត្រូវការ Google+ accounts ប៉ុន្តែ​អ្នកប្រើប្រាស់ Google+ នៅតែ​អាច​ដំណើរការ​ជាមួយនិង​ការ login របស់​ពួកគេ​បាន​ដដែល។ ដោយ​កាលពី​ពេលមុន Google មាន photo sharing service ដែលមាន​ឈ្មោះថា Picasa ដែល​ត្រូវបាន​រួមបញ្ចូល​ជាមួយនិង Google+ និង ការ upload នូវ​រូបភាព​ផ្សេងទៀត​គឺ​ត្រូវបាន​បញ្ចូល​គ្នា​ដោយ​ស្វ័យប្រវត្តិ​ជាមួយនិង Google+ account ។ដោយឡែក​នាពេលនេះ Google Photos អាចអោយ​អ្នកប្រើប្រាស់​ដំណើរការ​ជាមួយនិង​រូបភាព​និង​មុខងារ​ផ្សេងទៀត​ដោយផ្ទាល់​បាន​ដោយ​មិនចាំបាច់​មាន Google+៕

ប្រភព៖  Bloomberg