ព័ត៌មាន

​ Workshop របស់ Google ផ្តល់ភាពងាយស្រួល​ក្នុងការបង្កើតwallpaperផ្ទាល់ខ្លួន

image 

យោងតាម​របាយការណ៍​ថ្មី​មួយ​បានអោយដឹងថា​ក្រុមហ៊ុន Google គឺ​កំពុងតែធ្វើការ​លើ customization tool ថ្មី​មួយ​ដែលមាន​ឈ្មោះថា Workshop ដែល Tool ថ្មី​នេះ​អាចអោយ​អ្នកប្រើប្រាស់​អាចធ្វើ​ការបង្កើត customized cases សម្រាប់​ឧបករណ៍ Nexus ។

មនុស្ស​នៅ Android Police បាន​ទទួលបាន​ពត៌មាន​មួយចំនួន​ពី​គម្រោង​របស់ Google ដែល​និង​មកដល់​ក្នុងពេល​ឆាប់​នេះ ហើយ​បានធ្វើការ​អត្ថាធិប្បាយ​ថា​គម្រោង​នេះ​អាច​ប្រើ​បាន​សម្រាប់​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល Nexus 5 ហើយ​គម្រោង​នេះ​ផងដែរ​និង​អាចអោយ​អ្នកប្រើប្រាស់​បង្កើត​នូវ​customized back covers ដោយផ្ទាល់​សម្រាប់​ពួកគេ​បាន​ទៀតផង។

ហើយ​វា​មិន​ត្រឹមតែ​អាចអោយ​អ្នកប្រើប្រាស់​ធ្វើការ​ប​ង្កើ​ត coversប៉ុណ្ណោះទេ ផងដែរ​វា​មាន​លក្ខណៈ​ផ្សេងទៀត​ដូចជា live wallpapers feature ដែល​អនុ​ញ្ញា​ត្តិ​អោយ​អ្នកប្រើប្រាស់​ធ្វើការ​បង្កើត​នូវ​Live Wallpapers ដាក់នៅលើ case ផ្ទាល់ខ្លួន​សម្រាប់​ពួកគេ។ ប៉ុន្តែ​មិនមាន​ពត៌មាន​លម្អិត​ណាមួយ​បានបង្ហាញ​អំពី​កាលបរិច្ឆេទ​នៃ​ការដាក់អោយ​ប្រើប្រាស់ និង ឧបករណ៍​ណាខ្លះ​ដែល​វា​អាច​ប្រើ​បាន និង ប្រភេទ​នៃ​ការ​ឌី​ស្សាញ​នោះទេ ដោយពេល​នេះ​គឺ​មានតែ​ម៉ូ​ដែល Nexus 5 តែប៉ុណ្ណោះ។ ដោយឡែក​មាន​រូបភាព​លេច​ធ្លាយ​មួយចំនួន​បានបង្ហាញ​នូវ option មួយចំនួន​ដែល​បានបង្ហាញ​នូវ tool សំខាន់​ចំនួន​ពីរ​គឺ: MapMe និង Moments។

ចំពោះ Tool  MapMe បាន​ផ្តល់អោយ​អ្នកប្រើប្រាស់​នូវ​សមត្ថភាព​ក្នុងការ​បង្កើត​នូវ custom case ដោយ​ផ្អែកទៅលើ​ទីតាំង​របស់​អ្នក​ដែល​អ្នក​បានជ្រើសរើស។ ចំណែកឯ Tool Moment វិញ អាចអោយ​អ្នកប្រើប្រាស់​ធ្វើការ​ជ្រើសរើស​នូវ​ការចងចាំ​ដែល​ពួកគេ​មិនអាច​បំភ្លេចបាន និង ប្រើ​វា​នៅលើ custom caseរបស់​ពួកគេ។ ហើយ​បន្ទាប់ពី​បាន uploadនូវ​រូបភាព​ដែល​ពួកគេ​បានជ្រើសរើស​ហើយ ពួកគេ​អាចដាក់​បន្ថែម​នូវ filter និង messages និង ផ្លាស់ប្តូរ​វា​បាន​ទៀតផង៕

ប្រភព៖  Android Police