ព័ត៌មាន

Office For iPad Update បានបន្ថែមនូវ PDF Export និងលក្ខណៈពិសេសជាច្រើនទៀត

image

គ្រាន់តែ​រំលង​រយះពេល​បួន​ខែ​តែប៉ុណ្ណោះ​ដែល​ក្រុមហ៊ុន  Microsoft  បានធ្វើ​ការដាក់​អោយប្រើ​នូវ​កម្មវិធី​ថ្មី​របស់​ពួកគេ​គឺ Office for iPad ដែល​អោយ​អ្នកប្រើប្រាស់​ប្រព័ន្ធ  iOS ប្រើ​នូវ​កម្មវិធី​នេះ​នៅលើ​ឧបករណ៍ Apple iPad របស់​ពួកគេ។ហើយ​ចាប់តាំងពី​ការដាក់អោយ​ប្រើប្រាស់​នូវ​កម្មវិធី​នេះ​មក​ធ្វើអោយ​កម្ម0វ​នេះ​មាន​ប្រជាប្រិយ​ភាពខ្លាំង​ពី​អ្នកប្រើប្រាស់​ដែល​ទទួលបាន​រាប់លាន​នៃ​ការទាញយក​នូវ​កម្មវិធី​នេះOffice for iPad ។

បន្ទាប់ពី​មានការ​ប្រើប្រាស់​ច្រើន មាន​អ្នកប្រើប្រាស់​ជាច្រើន​បានធ្វើការ​ផ្តល់នូវ feedback ទៅកាន់​ក្រុមហ៊ុន Microsoft ពី​លក្ខណៈ​មួយចំនួន​ដើម្បី​បំពេញ​ទៅលើ​កម្មវិធី​នេះ។ ក្នុង​សប្តាហ៍​នេះដែរ​ក្រុមហ៊ុន Microsoft បានធ្វើការ​ដាក់បញ្ចូល​នូវ​ការ update ថ្មី​សម្រាប់​កម្មវិធី​នេះ​ទៅតាម​សំណើរ​កំពូល​របស់​អ្នកប្រើប្រាស់។

លក្ខណៈ​ថ្មី​ទាំងនោះ​រួមមាន PowerPoint ៖ Presenter View, audio និង video playback, Excel៖ អាច​ធ្វើការ​ជាមួយនិង PivotTables, ផ្តល់​ភាពងាយស្រួល​ក្នុងការ export ទៅកាន់ PDF ។

ខាងក្រោម​នេះ​គឺជា​ការពន្យល់​របស់​ក្រុមហ៊ុន Microsoft ៖

យើង​បានដាក់​បញ្ចូល​នូវ tool ថ្មីៗមួយចំនួន​ដើម្បី​ផ្តល់​ភាពងាយស្រួល​អោយ​អ្នកប្រើប្រាស់​ធ្វើ​ការកែ​នូវ​រូបភាព​នៅក្នុង​កម្មវិធី Office for iPadនេះ។ នៅពេលដែល​អ្នក tap នូវ​រូបភាព​របស់​អ្នក នោះ​អ្នក​និង​ឃើញ​នូវ​ជម្រើស​ថ្មី​ចំនួន​ពីរ​គឺ Crop និង  Reset។ មុខងារ  Crop អាចអោយ​អ្នក​កាត់​នូវ​ទំហំ​រូបភាព​របស់​អ្នក ដោយ​គ្រាន់តែ​ប្រើ​នូវ​ម្រាមដៃ​របស់​អ្នក​ដើម្បី​កំណត់​នូវ​ទំហំ​នៃ​រូបភាព​របស់​អ្នក ហើយ​អ្នក​អាចធ្វើ​ការជ្រើសរើស​នូវ option ណាមួយ​ពី Menuដែល​អ្នក​ពេញចិត្ត។ ដោយឡែក​មុខងារ Reset អាចអោយ​អ្នក​លុបចេញ​នូវ​រាល់ style ទាំងអស់ និង បំលាស់ប្តូរផ្សេងៗទៀត​ពីររូប​ភាព​របស់​អ្នក។

Export to PDF ក៏ត្រូវ​បានដាក់​បញ្ចូល​ទៅកាន់ Share menuនៅ​គ្រប់ app របស់​របស់​យើង ហើយ​វា​អាចអោយ​អ្នកប្រើប្រាស់​រាល់គ្នា​ប្រើ​មិន​ថា​អ្នកប្រើប្រាស់​នោះ​មាន Office 365 subscription រឺក៏​អត់​នោះទេ។ នាពេលនេះ​ផងដែរ Office for iPadអាច​ជាមួយនិង third-party fontsទៀតផង….”

សម្រាប់​ពត៌មាន​លម្អិត​បន្ថែម​អំពី Office for iPad update នេះ​គឺមាន​នៅលើ​គេហទំព័រ  Microsoft  Office Blog website៕

image

ប្រភព៖  Microsoft